ប្រទេសអេក្វាឌ័រ ចាប់ខ្លួនមនុស្ស ២.១៧៤នាក់ ចាប់តាំងពីការចាប់ផ្តើម«ជម្លោះប្រដាប់អាវុធផ្ទៃក្នុង»

2024/01/19 10:32:16 pm        74

នគរបាលជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរប្រទេសអេក្វាឌ័រ បានចាប់ខ្លួនមនុស្សចំនួន ២.១៧៤នាក់ ដែល ១៥៨នាក់ក្នុងចំណោមពួកគេ ត្រូវបានចោទប្រកាន់ពីបទ «អំពើភេរវកម្ម» ក្នុងរយៈពេល៩ថ្ងៃកន្លងទៅនេះ ក្នុងពេលមានការកើនឡើងអំពើហិង្សានៅក្នុងប្រទេស។

កាលពីថ្ងៃទី ៩ ខែមករា ប្រធានាធិបតី លោក Daniel Noboa បានប្រកាសពី «ជម្លោះប្រដាប់អាវុធផ្ទៃក្នុង» នៅក្នុងប្រទេស ហើយបានដាក់ពង្រាយកងទ័ពដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក ដែលទាក់ទងនឹងការជួញដូរគ្រឿងញៀន។

នគរបាលជាតិ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនគេស្គាល់ថា Twitter ថា អាជ្ញាធរ បានអនុវត្តប្រតិបត្តិការចំនួន២៣.៦១០លើក រួមមានប្រតិបត្តិការ៦១លើក ប្រឆាំងក្រុមភេរវកម្ម។

សមាជិកនៃអង្គការឧក្រិដ្ឋជនចំនួន ៥ នាក់ ត្រូវបានសម្លាប់ ហើយអាជ្ញាធររឹបអូសបានគ្រឿងញៀនខុសច្បាប់ជាង ៦ តោន និងអាវុធមួយចំនួនធំ មានកាំបិត គ្រឿងផ្ទុះ គ្រាប់រំសេវ និងទូរសព្ទដៃ។

នគរបាល និងទាហាន បានវាយឆ្មក់ចូលពន្ធនាគារចំនួនពីរកន្លែង ដើម្បីស្វែងរកអាវុធ និងសម្ភារៈហាមឃាត់ផ្សេងទៀត ដែលត្រូវបានរត់ពន្ធចូលមកដោយអ្នកទោស មានទំនាក់ទំនងជាមួយរង្វង់ក្រុមឧក្រិដ្ឋជន។

កុបកម្មក្នុងពន្ធនាគារ និងការផ្ទុះឡើង បាននាំឱ្យរដ្ឋាភិបាលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល៦០ថ្ងៃ កាលពីថ្ងៃទី ៨ ខែមករា។ ឆ្មាំពន្ធនាគារ និងមន្ត្រីជាង ១០០នាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ដោយក្រុមអ្នកទោសបង្កកុបកម្ម ត្រូវបានដោះលែងកាលពីសប្តាហ៍មុន។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm