
ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីអនុប្រធានការិយាល័យប្រធានាធិបតី លោក Rostyslav Shurma ថា អ៊ុយក្រែន កំពុងពិចារណាឡើងវិញនូវការបន្តចរាចរណ៍ផ្លូវអាកាសពីទីក្រុងគីវ និងទីក្រុងល្វីវ ភាគខាងលិច។
លោក Shurma បាននិយាយថា យើងកំពុងធ្វើការយ៉ាងមុតមាំដើម្បីស្តារចរាចរណ៍ផ្លូវអាកាសឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែន ដែលយើងពិតជានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអនុវត្តរឿងនេះ។
ចរាចរណ៍ផ្លូវអាកាស គឺជាធាតុដ៏សំខាន់ជាមូលដ្ឋាននៃសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ របស់ប្រទេសអ៊ុយក្រែន ដែលមន្ត្រី បានបញ្ជាក់ ដោយពុំបានផ្តល់ពេលវេលាប៉ាន់ស្មានពីការដកចេញការរឹតត្បិត សម្រាប់ជើងហោះហើរ នៅក្នុងដែនអាកាសអ៊ុយក្រែន នោះទេ។
លោក Shurma បាននិយាយថា ការបន្តចរាចរណ៍ផ្លូវអាកាសលើប្រទេសអ៊ុយក្រែន នឹងអាស្រ័យលើសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការធានាបានសុវត្ថិភាពជើងហោះហើរ និងការសម្រេចចិត្តរបស់ដៃគូអន្តរជាតិ និយតករឯករាជ្យ និងក្រុមហ៊ុនធានារ៉ាប់រង។
ប្រទេសអ៊ុយក្រែន បានបិទដែនអាកាសរបស់ខ្លួនសម្រាប់យន្តហោះស៊ីវិល នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយសារតែជម្លោះ ជាមួយប្រទេសរុស្ស៊ី។