ជនជាតិប៉ាគីស្ថាន ១០នាក់ ស្លាប់ក្នុងការវាយប្រហាររបស់ប៉ាគីស្ថាន លើភូមិព្រំដែនអ៊ីរ៉ង់

2024/01/19 10:35:01 pm        49

មន្ត្រីខេត្តរបស់អ៊ីរ៉ង់ម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា) ថាជនជាតិប៉ាគីស្ថាន ១០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកងទ័ពប៉ាគីស្ថាន លើខេត្ត ស៊ីស្ថាន អែន បាឡុឆេស្ថាន (Sistan and Baluchestan) ភាគអាគ្នេយ៍របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។

ខណៈពេលដែលនិយាយយ៉ាងលម្អិតអំពីព័ត៌មានលម្អិតនៃការវាយប្រហារ ដែលបានកំណត់គោលដៅភូមិព្រំដែនក្បែរស្រុក សារ៉ាវ៉ាន (Saravan) របស់អ៊ីរ៉ង់នេះ អភិបាលរងខេត្ត ស៊ីស្ថាន អែន បាឡុឆេស្ថាន ទទួលបន្ទុកសន្តិសុខ និងអនុវត្តច្បាប់ លោក អាលីរ៉េហ្សា ម៉ាហាម៉ាទី (Alireza Marhamati) បាននិយាយថា ការវាយប្រហារដែលធ្វើឡើងដោយយានដ្រូនចំនួន ៣គ្រឿង នៅម៉ោងប្រហែល ០៤:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) បានបំផ្លាញលំនៅឋានប្រជាពលរដ្ឋចំនួន ៤ខ្នង។

នៅពេលត្រូវបានសាកសួរឱ្យធ្វើអត្ថាធិប្បាយលើការវាយប្រហាររបស់ប៉ាគីស្ថាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក អាម៉ាដ វ៉ាហ៊ីឌី (Ahmad Vahidi) បាននិយាយថា ជនបរទេសប្រាំបួននាក់ ត្រូវបានសម្លាប់នៅក្នុង «ការបំផ្ទុះ» នៅភូមិព្រំដែនភាគអាគ្នេយ៍ ដោយបន្ថែមថា ជនរងគ្រោះរួមមានកុមារ ៤នាក់ ស្រី ៣នាក់ និងបុរស ២នាក់។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសសឺ ខាណានី (Nasser Kanaani) កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហាររបស់ប៉ាគីស្ថាន នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថាក្រសួងបានកោះហៅឯកអគ្គរដ្ឋទូតប៉ាគីស្ថាន នៅទីក្រុងតេអេរ៉ង់ ដើម្បីសម្តែងការតវ៉ាជាផ្លូវការរបស់អ៊ីរ៉ង់ និងស្នើសុំការពន្យល់ពីរដ្ឋាភិបាលប៉ាគីស្ថាន ទាក់ទងនឹងឧប្បត្តិហេតុនេះ៕

អត្ថបទដែលទាក់ទង

រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1
មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm