
អាជ្ញាធរតំបន់ បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដី ដែលបានវាយប្រហារនៅភូមិរុករករ៉ែមួយកន្លែង ក្នុងខេត្ត Davao de Oro នៅប្រទេសហ្វីលីពីន ភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានកើនឡើងដល់៩នាក់។
នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម សាលាក្រុង Monkayo បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានរកឃើញសាកសពមនុស្ស២នាក់បន្ថែមទៀត ដែលជាស្ត្រីទាំងពីរនាក់ នៅជិតលំនៅឋានជាច្រើនខ្នង ដែលត្រូវបានកប់ដោយដីល្បប់ និងគំនរកម្ទេចកម្ទី។ នគរបាល បានបញ្ជាក់ពីការទាញយកសាកសពស្ត្រីទាំងពីរនាក់។
មន្ត្រីគ្រប់គ្រងនិងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្រុង Monkayo បាននិយាយថា អ្នកភូមិម្នាក់បានរងរបួសធ្ងន់។ ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិ បាននិយាយថា គ្រួសារជាង៧០.០០០ គ្រួសារ ឬមនុស្សជាង២៧០.០០០នាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ និងបំណាក់ដី ដោយសារតែភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្តចំនួន៤ ក្នុងតំបន់ Davao នៅលើកោះ Mindanao ។