
ការគ្របដណ្ដប់អ័ព្ទដ៏ក្រាស់ក្នុងក្រុងញូដេលីបានធ្វើអោយប៉ះពាល់ដល់អ្នកដំណើរ ដូចជាបានធ្វើឲ្យពន្យារពេលរថភ្លើង និងចរាចរណ៍ផ្លូវអាកាស ដោយបន្ថែមការលំបាកដល់អ្នកដំណើរ ដែលត្រូវជាប់គាំងនៅឯអាកាសយានដ្ឋាន និងស្ថានីយរថភ្លើង នៅថ្ងៃសុក្រនេះ។
តាមសេចក្ដីរាយការបានឲ្យដឹងថា ជើងហោះហើរជាង៧០ជើង បានទទួលរងផលប៉ះពាល់ និងជើងហោះហើរចំនួន៥ត្រូវបានលុបចោល ដោយសារអ័ព្ទក្រាស់ពេក។
ការពិបាកមើលផ្លូវបណ្ដាលមកពីអ័ព្ទ បានបង្កឲ្យមានភាពវឹកវដល់នៅទូរទាំងចរាចរណ៍ផ្លូវអាកាសនៅ
សប្ដាហ៍នេះ ដែលបានធ្វើឲ្យជើងហោះហើររាប់រយវ៉ុលចេញពីក្រុងញូដេលីត្រូវពន្យារពេល ឬក៍ត្រូវ
លុបចោល៕