លោកប្ល៊ីនគ្រោងភាក្សាអំពីសន្តិសុខ សុខភាព និង ការអភិវឌ្ឍ នៅពេលទៅ ទស្សនកិច្ច នៅទ្វីបអាហ្រ្វិក

2024/01/19 05:14:02 pm        50

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) នឹងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ខ្លួន ទៅកាន់ប្រទេសអាហ្វ្រិកចំនួន៤ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ច សុខភាព និងសន្តិសុខ។

អ្នកស្រី Molly Phee ជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាហ្វ្រិក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីតំបន់ឆ្នេរនៅអាហ្វ្រិកខាងលិច ក៏ដូចជាប្រទេសនីហ្សេរីយ៉ា ដោយសារតែរដ្ឋប្រហារនាពេលថ្មីៗនេះ និងការគំរាមកំហែងភេរវកម្ម នៅក្នុងតំបន់សាហែល ( Sahel) ។

អ្នកស្រីបាននិយាយថា៖«យើងពិតជាពូកែខាងជំនួយផ្នែកសន្តិសុខ ហើយយើងពិតជាល្អក្នុងការតាមដានក្រុមភេរវករ ប៉ុន្តែប្រសិនបើអ្នកមិនអើពើនឹងអភិបាលកិច្ច កត្តាអភិវឌ្ឍន៍សេដ្ឋកិច្ច ដូចជាការប្រែប្រួលអាកាសធាតុ អ្នកពិតជាមិនអាចទទួលបានដំណោះស្រាយយូរអង្វែងនោះទេ»។ «ដូច្នេះការជួយធ្វើឲ្យ ប្រាកដថា ប្រទេសទាំងនេះ កំពុងឆ្ពោះទៅមុខទាំងអស់ ដើម្បីពង្រឹងសង្គមរបស់ពួកគេ ដើម្បីការពារការពង្រីកការគំរាមកំហែងភេរវកម្ម ដែលយើងឃើញនៅក្នុងតំបន់នោះ នឹងក្លាយជាផ្នែកមួយនៃការពិភាក្សា»។

មានការគ្រប់គ្រងយោធាដោយជោគជ័យចំនួន៨ប្រទេស នៅក្នុងតំបន់នេះ ចាប់តាំងពីឆ្នាំ ២០២០ ដោយទុកប្រទេសមួយចំនួនដូចជា ហ្គីណេ បួគីណាហ្វាសូ ម៉ាលី នីហ្សេ ហ្គាបុង និងឆាដ កំពុងស្ថិតនៅក្រោមការដឹកនាំរបស់របបយោធា។ ការវាយប្រហារដោយភេរវករដោយក្រុមបះបោរអ៊ីស្លាមនៅតំបន់សាហែល បានធ្វើឲ្យ ស្ថានការណ៍សន្តិសុខកាន់តែធ្ងន់ធ្ងរ។ អ្នកស្រី Phee បាននិយាយថា សហរដ្ឋអាមេរិក ក៏មានការព្រួយបារម្ភអំពីភាពតានតឹងរវាងប្រទេសវ្វ៉ាន់ដា និងកុងហ្គោផងដែរ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am