ចិន៖ ស្ថានភាពព្រំដែនមិនគួរប៉ះពាល់ដល់ «ការរីកចម្រើនជាប្រក្រតី» នៃទំនាក់ទំនងឥណ្ឌានោះទេ

2024/01/20 12:14:49 am        45

ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ (ទី១៩ ខែមករា) នេះ បាននិយាយថា ស្ថានភាពនៅតាមព្រំដែនឥណ្ឌា-ចិន មិនគួរប៉ះពាល់ដល់ "ការរីកចម្រើនជាប្រក្រតីនៃទំនាក់ទំនង» រវាងប្រទេសទាំង២ នោះទេ។

ការលើកឡើងបែបនេះដែលបានធ្វើដោយអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning នៅទីក្រុងប៉េកាំង បានកើតមានបន្ទាប់ពីមន្ត្រីការិយាល័យគោលនយោបាយឧស្សាហកម្មជាន់ខ្ពស់របស់ឥណ្ឌា លោក Rajesh Kumar Singh បាននិយាយថា ឥណ្ឌាអាចបន្ធូរបន្ថយការត្រួតពិនិត្យដ៏តឹងរ៉ឹងលើការវិនិយោគរបស់ចិន ប្រសិនបើព្រំដែននៃប្រទេសទាំង២ នៅតែមានសន្តិភាពដដែល។

លោកស្រី Mao បាននិយាយថា ប្រទេសចិនសង្ឃឹមថា ឥណ្ឌានឹង «យល់យ៉ាងពេញលេញ» នូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចបន្ថែមទៀត រវាងប្រទេសទាំង២ ហើយលោកស្រីបានបន្ថែមថា ឥណ្ឌានឹងផ្តល់នូវបរិយាកាស «យុត្តិធម៌ ត្រឹមត្រូវ តម្លាភាព និងគ្មានការរើសអើង» សម្រាប់ក្រុមហ៊ុនចិន ក្នុងការវិនិយោគ និងប្រតិបត្តិការ នៅក្នុងប្រទេសឥណ្ឌា។

សូមរំលឹកថា កងទ័ពឥណ្ឌា និងចិនបានប៉ះទង្គិចគ្នា ២ដង ក្នុងឆ្នាំ២០២២ ទោះបីជាការចរចាសន្តិភាពកំពុងបន្តធ្វើក៏ដោយ។ ទីក្រុងញូវដេលី និងទីក្រុងប៉េកាំង ដែលបានប្រយុទ្ធគ្នាក្នុងសង្គ្រាមព្រំដែនរយៈពេលខ្លី កាលពីឆ្នាំ១៩៦២ បានធ្វើកិច្ចចរចាការទូត និងយោធាជាបន្តបន្ទាប់ ដើម្បីដោះស្រាយជម្លោះនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm