វាយកូនបាល់៖ ជើងឯកវាយកូនបាល់ Grand Slam, U.S. Open កីឡាករអូទ្រីស Dominic Thiem បានសំរេចចិត្តដកខ្លួនចេញពីព្រឹត្តិការណ៍ Grand Slam មួយទៀត Wimbledon ហើយដោយសារតែរបួសកដៃស្តាំ។

កីឡាករអូទ្រីសលំដាប់លេខ៥ ពិភពលោករូបនេះបានទទួលរងរបួសកដៃស្តាំនេះ អំឡុងការប្រកួតជុំទី២ ទល់នឹង Adrian Mannarino ក្នុងក្របខណ្ឌ ATP នៅទីក្រុង Majorca ប្រទេសអេស្ប៉ាញកាលពីដើមសប្តាហ៍នេះ។ Dominic Thiem ដែលបានសំរេចចិត្តបដិសេធ មិនចូលរួមប្រកួតអូឡាំពិកទីក្រុងតូក្យូដែរនោះ នឹងត្រូវសំរាកព្យាបាលរបួសកដៃរបស់ខ្លួនយ៉ាងហោចណាស់ ៥សប្តាហ៍ក្រោយការវះកាត់ ហើយក៏មិនទាន់ដឹងថាអាចស្រួលបួល ១០០% រឺអត់ដើម្បីការពារជើងឯក U.S. Open របស់ខ្លួននៅចុងខែសីហាខាងមុខ។ សូមបញ្ជាក់ថា Dominic Thiem គឺជាកីឡាករក្នុងលំដាប់ Top5 ទី២ ហើយដែលប្រកាសដកខ្លួនពី Wimbledon បន្ទាប់ពី Rafael Nadal និង Alexander Zverev៕
អត្ថបទ៖នាង សុភាវុធ