
សារព័ត៌មានរុស្ស៊ី បានរាយការណ៍ពីកន្លែងកើតហេតុថា អ្នកគាំទ្ររាប់រយនាក់នៃសកម្មជនសិទ្ធិមនុស្សដែលកំពុងជាប់ពន្ធនាគារ បានធ្វើបាតុកម្មនៅថ្ងៃសុក្រ (ទី១ ខែមករា) នៅក្នុងរដ្ឋធានីនៃសាធារណរដ្ឋបា ក័រតូស្ថាន (Bashkortostan) របស់រុស្ស៊ី ហើយនគរបាល បានឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ ៨ នាក់។
ការប្រមូលផ្តុំនៅក្នុងទីក្រុងអ៊ុហ្វា (Ufa) បានធ្វើឡើង នៅក្នុងការប្រឆាំងមេដឹកនាំក្នុងតំបន់ លោក Radiy Khabirov ដែលបានព្រមានពីសកម្មភាពដ៏តឹងរ៉ឹងប្រឆាំងនឹងអ្វីដែលលោកហៅថា ក្រុមជ្រុលនិយម និងក្រុមជនក្បត់។
សារព័ត៌មានសរសេរជាភាសារុស្សី SOTA Vision បានផ្សាយវីដេអូដែលបង្ហាញពីនគរបាលព្រមានមនុស្សតាម រយៈឧបករណ៍បំពងសំឡេងថា ពួកគេ នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេចូលរួមក្នុងការជួបជុំដែលគ្មានការអនុញ្ញាត។
វីដេអូនោះ បង្ហាញថា ស្ត្រីម្នាក់ត្រូវបាននគរបាលនាំទៅឆ្ងាយ ទោះបីជាមានបាតុកម្មពីមនុស្សនៅក្បែរនោះក៏ដោយ។ នគរបាល បានស្រាក់ដៃគ្នាក្នុងខ្សែសង្វាក់មនុស្ស ដើម្បីបើកផ្លូវសម្រាប់រថយន្តក្រុងដឹកមនុស្សដែលត្រូវបានឃាត់ខ្លួន ខណៈកក្រុមអ្នកមើលស្រែកថា វាជារឿង«គួរឲ្យអាម៉ាស់!»