ជំនួបរដ្ឋមន្រ្ដីកាបរទេសចិន និងប្រេស៊ីល គឺដើម្បីបង្កើនភាពជាដៃគូយុទ្ធសាស្រ្ដ

2024/01/20 05:26:45 am        99

រដ្ឋមន្រ្ដីកាបរទេសចិន លោកវ៉ាង យី បានជួបជាមួយរដ្ឋមន្រ្ដីកាបរទេសប្រេស៊ីលលោក មួរ៉ូ វ៉ែរ៉ា ក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសាទរខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងទ្វេភាគី និងបានសម្ដែងក្ដីសង្ឃឹមសម្រាប់ការសន្ទនា កាន់តែជិតស្និទ និងកិច្ចសហប្រតិបត្ដិការកាន់តែស៊ីជម្រៅថែមទៀត។

លោកវ៉ាង បានលើកឡើងថា ប្រទេសទាំងពីរជាប្រទេស កំពុងអភិវឌ្ឍន៍ដ៏ធំ ហើយលោកនិយាយថា ប្រទេសទាំងពីរគួតែធ្វើអោយប្រសើរឡើងនូវកិច្ចសហប្រតិបត្ដការ ហើយនិងថ្លែងការរួមគ្នាពីបញ្ហា

សកលលោក។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្ដីកាបរទេសចិននេះបានធ្វើឡើង ស្របពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបលើកទី៥០នៃទំនាក់ទំនងកាទូតរបស់ប្រទេសទាំងពីរ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់។

យោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលបានឲ្យដឹងថា សម្រាប់រយៈពេលដំបូង ប្រេស៊ីល បានបង្កើនការនាំចេញលើសពី១០០ពាន់លានដុល្លាអាមេរិកដល់១០៤,៣ពាន់លានដុល្លាទៅប្រទេសចិនកាលពីឆ្នាំកន្លងទៅ ។ ហើយពាណិជ្ជកម្មទ្វេរភាគីនេះ បានឈានដល់១៥៧,៥ពាន់លានដុល្លាអាមេរិក។

សំរាប់ដំណើរទស្សនកិច្ចថ្មីៗនេះ លោកវ៉ាង និងសមភាគីប្រេស៊ីលរបស់លោក នឹងធ្វើជាសហប្រធានកិច្ចសន្ទនាយុទ្ធសាស្រ្ដសកលទី៤ រវាងរដ្ឋមន្រ្ដីកាបរទេសប្រទេសទាំងពីរ។

ប្រទេសប្រេស៊ីលគឺជាសមាជិកដ៏សំខាន់នៃក្រុមប្រទេសប្រីគ(BRICS) ហើយថែមទាំងកំពុងធ្វើជាប្រធានកិច្ចប្រជុំG20 ក្នុងឆ្នាំ២០២៤នេះទៀតផង។ នៅក្នុងខែវិច្ឆិកាឆ្នាំនេះ ជំនួបកំពូលG20គ្រោងនឹងធ្វើឡើងនៅក្នុងក្រុងរីយ៉ូ ដឺ ហ្សានេរ៉ូ (Rio de Janero)។

ដូច្នេះ កិច្ចព្រមព្រៀងជាច្រើនត្រូវគេរំពឹងថានឹងត្រូវគេចុះហត្ថលេខាក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm