
គណៈប្រតិភូជាច្រើនរូប បានអញ្ជើញដល់កន្លែងវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងក្រុងដាវ៉ូស ដែលមានការធ្លាក់ព្រឹលយ៉ាងច្រើននៅថ្ងៃសុក្រនេះ ដែលជាថ្ងៃចុងក្រោយរបស់ខ្លួន និងបានពិនិត្យមើលឡើងវិញទៅលើចំណុចពិភាក្សាសំខាន់ៗនៃកិច្ចប្រជុំឆ្នាំនេះ។
សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល វិបត្ដិបរិយាកាស និងបញ្ញាសិប្បនិមិត្តAIឬ ភាពឆ្លាតវៃផ្នែកសប្បនិម្មិត បានក្លាយជារបៀបវារៈសំខាន់នៃ ការកែសម្រួលលើកទី៥៤របស់វេទិកាក្នុងរមណីយដ្ឋានលេងស្គីរបស់ប្រទេសស្វីស។
អ៊ីស្សរៈជននយោបាយសំខាន់ៗ ក្នុងនោះរួមមាន ប្រធានាធិបតីអ៊ុយក្រែន លោកវ៉្លូឌីមៀ ហ្សេលិនស្គី រដ្ឋមន្រ្ដីកាបរទេសអាមេរិក លោកអង់តូនី ប្ល៊ីងខិន នាយករដ្ឋមន្រ្ដីចិន លោកលី ឈាង និងប្រធានាធិបតី
អ៊ីស្រាអែល លោកអ៊ីហ្សាក់ ហ៊ើហ្សុក(Isaac Herzog)បានបង្ហាញខ្លួនពេញមួយសប្ដាហ៍។
ក្រុមគណៈប្រតិភូ បាននិយាយថា បញ្ហាសំខាន់ៗរបស់វេទិកា បានរួមបញ្ចូលការពិភាគ្សាស្ដីពីនិរន្ដរភាព ផលប៉ះពាល់ពីជម្លោះក្នុងតំបន់មជ្ឈឹមបូព៌ាទៅនឹងសេដ្ឋកិច្ចសកល ហើយនិងថ្លែងការពីភាពឆ្លាតវៃ
សប្បនិម្មិតនៅក្នុងវិធីមួយដ៍ប្រសើរ។