វឌ្ឍនភាព​រយៈពេល​មួយឆ្នាំ ​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ អំឡុង​វិបត្តិ​កូ​វីដ​-១៩

2021/06/25 11:28:41 pm        379

​ភ្នំពេញ៖ រយៈពេល​មួយ​ឆ្នាំ​មកនេះ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​កំឡុង​ពេល​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ ដោយ​ផ្ដល់​ជា​អត្ថប្រយោជន៍​ជួយ​សម្រួល​ជីវភាព​គ្រួសារ​ក្រីក្រ​ប្រមាណ ៧០​ម៉ឺន​គ្រួសារ​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ជំនាញ នៃ​ក្រសួង​សង្គមកិច្ច ជា​ក្រសួង​សា​ម៉ី​ក្នុងការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​មួយ​នេះ​។​

​​ជុំវិញ​ការអនុវត្ត​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​កំឡុង​កូ​វីដ​-១៩ ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ គឺ​អនុវត្ត​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​។ នេះ​ជាការ​លើកឡើង​របស់ លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច​។

លោក​បាន​បញ្ជាក់​ថា កម្មវិធី​ជំនួយ​សង្គម​មួយ​នេះ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ៣៥១លាន​ដុល្លារ ដោយ​ថវិកា​ទាំងនេះ បាន​ជួយ​សម្រួល​ជីវភាព​នៅ​របស់​គ្រួសារ​ក្រីក្រ​ប្រមាណ ៧០​ម៉ឺន​គ្រួសារ​ទូទាំង​ប្រទេស គិត​ជា​ចំនួន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២​លាន ៧​សែន​នាក់​។

​សម្រាប់​ថ្ងៃ​ទី២៧ មិថុនា​នេះ ក៏​ជា​ថ្ងៃ​អនុវត្ត​ការបើក​សាច់ប្រាក់​សម្រាប់​គ្រួសារ​ទទួលផល សម្រាប់​ខែ មិថុនា​ផង​ដែរ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ មិថុនា រហូតដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១​ខាងមុខ​។ លោក​លើក​ដែរ​ថា ត្រឹម​រយៈពេល​មួយ​ព្រឹក​នេះ ក៏​មាន​គ្រួសារ​ក្រីក្រ​ចំនួន ជាង​១០​ម៉ឺន​គ្រួសារ​បាន​ទៅ​បើក​សាច់ប្រាក់​រួចរាល់​ផងដែរ​។​

​ចំពោះ​ការបន្ត រឺ​មិន​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​កំឡុងពេល​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​-១៩​នេះ គឺ​មិន​ទាន់មាន​ការបញ្ជាក់​នោះទេ​។ លោក ឈួ​រ សុ​បញ្ញា បញ្ជាក់ថា​ការបន្ត​រឺ​មិន​បន្ត​គឺ​អាស្រ័យ​លើ ការវាយតម្លៃ​របស់​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​។

លោក​បន្តថា ការបន្ត​រឺ​មិន​បន្ត​ក៏​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​នៃ ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។ លោក​ថា ការបន្ត​រឺ​មិន​បន្ត នឹងមាន​ប្រកាស​ជា​ផ្លូវការ ក្នុង​កំឡុង​ប្រមាណ​មួយខែ​ខាងមុខនេះ​។​

​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​នេះ គឺ​សម្រាប់តែ​គ្រួសារ​ក្រីក្រ​ដែលមាន​បណ្ណសម​ធម៌​មាន សុពលភាព​តែប៉ុណ្ណោះ ចំពោះ​គ្រួសារ​ដែល​ពុំមាន​បណ្ណ​សមធម៌ រឺ​មាន​បណ្ណ​ហួស សុពលភាព​គឺ​ពុំ​អាច​ទទួលបាន​ជំនួយ​ថវិកា​ពី​រាជរដ្ឋាភិបាល​នេះ​នោះទេ​៕ ​អត្ថបទ​៖ ​គឹម ​ហុក

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm