ស្ដ្រីជនជាតិដើមភាគតិចព្នងជាច្រើននាក់ កំពុងរៀនតម្បាញក្រមា​ដោយប្រើអំបៅឆៅដូច​ខ្មែរកណ្ដាល

2024/01/20 06:09:17 pm        217

មណ្ឌលគិរី៖ ស្ត្រីជនជាតិព្នងប្រមាណជិត២០នាក់ រស់នៅភូមិពូរាំង​ ឃុំសែនមនោរម្យ​ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី បាននិងកំពុងហាត់រៀនវិជ្ជាត្បាញក្រមាដោយប្រើអំបៅឆៅ និងប្ដូរ​វិធី​ត្បាញតា​ម​បែប​បូរាណ មកបែបសម័យដូចខ្មែរកណ្ដាល ព្រោះធ្វើបែបនេះចំណេញពេលវេលា ត្បាញបានលឿន និងបានច្រើនក្រមាពេលត្បាញម្ដងៗ ។

ការផ្លាស់ប្ដូររបៀបត្បាញក្រមាបែបបូរាណជនជាតិព្នង មកបែបទំនើបដូចខ្មែរកណ្ដាល​ គឺបងប្អូន​ជនជាតិ​ព្នង​ក្នុង​សហគមន៍ពូរាំងដោយខ្លួនបានសំណូមសុំគ្រូបង្គោលម្នាក់មកបង្រៀនពួកគាត់ តាមរយៈ​អង្គការ​ដៃគូ​ក្នុងតំបន់ ព្រោះតែពួកគាត់ចង់ចេះ ចង់យល់ដឹង អំពី​វិធី​ត្បាញ​ក្រមា​បាន​ស្អាត និងលឿនកាត់បន្ថយការលំបាក ។ ឆ្លើយតបនិងតម្រូវការចំណេះមួយនេះ ក្នុងនោះអង្គការ IIRR បានផ្ដល់គ្រូបង្គោល ចំណែកអង្គការ​រេដបូក​បាន​ផ្ដល់​ជំនួញ​ជា​សម្ភារៈ​តម្បាញ​សម្រាប់​រៀន​តម្បាញ។

អ្នកស្រី​ អ៊ូ​ ផារី​ ជាគ្រូបង្រៀនតម្បាញដល់ប្រជាសហគមន៍ពូរាំង បានឲ្យដឹងថា តាមរយៈ​ការ​ស្នើ​សុំ​របស់​សហគមន៍ពូរាំង​ និងសហគមន៍ពូតាំង​ អ្នកស្រីបានមកបង្រៀនដល់​ស្ត្រីជិត​២០​នាក់​ក្នុង​សហគមន៍ ពាក់ព័ន្ធការត្បាញអំបោះឆៅ​ ត្បាញធ្វើក្រមា​។ អ្នកគ្រូ​ ផារី​ លើកឡើងទៀតថា​ ចំពោះ​ការ​ត្បាញ​ក្រមា​​របស់បងប្អូនជនជាតិបែបបូរាណពី គឺមានភាពស្មុគស្មាញច្រើន​ ហើយការត្បាញ​ម្តង​បាន​តែក្រមាមួយ​ប៉ុណ្ណោះ ប៉ុន្តែចពោះការបង្រៀនរបៀបតម្បាញបែបថ្មីនេះ បង្រៀន​ពួក​គាត់​អោយ​ចេះ​ត្បាញ​ក្រមា​បែបខ្មែរកណ្ដាល​ ដោយបង្រៀនឲ្យចេះរៀបចំធ្វើជាកី​តម្បាញបានវែង តម្បាញ​ម្តងៗ​​ផលិតក្រមាបានរហូតដល់៥០ក្រមា​ឯណ្ណោះ​។

អ្នកស្រី​ អ៊ូ​ ផារី បន្តថា ក្រមាបែប​ខ្មែរ​កណ្ដាល​ក៏​មាន​ទីផ្សារ​ល្អ​ជាង​ក្រមា​បែប​ប្រពៃណី​បូរាណ​របស់​បង​ប្អូន​ជនជាតិភាគតិចផងដែរ​ ។

លោកស្រី​ ក្លេវ​ ទឺត ជាជនជាតិដើមភាគតិចពូនង(ព្នង)​ ដែលមាន​វ័យចំណាស់​ទៅ​ហើយ​បានលើក​ឡើង​ដែរថា​ លោស្រីចង់ឲ្យក្មេង​ជំនាន់​ក្រោយ​ងាក​មក​នាំគ្នារៀ​ន​របៀ​ប​តម្បាញ​ក្រមា​របៀប​ថ្មី​វិញ​ ហើយតម្បាញបែបបូរាណក៏យើងរក្សាទុក ដើម្បីថែរក្សាវប្បធម៌​ ប្រពៃណី​ អត្ត​សញ្ញាណ​ឲ្យក្មេងៗថ្ងៃអនាគតស្គាល់ និងបានឃើញ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm