ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី ២៤-២៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានដឹកនាំគណៈកម្មាធិការអន្តរ ក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន ៣គម្រោង ក្នុងខេត្តចំនួន៣។
គម្រោងទី១៖ ការងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន០៣ខ្សែប្រវែង១៨ ៣០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និង ៥ម កម្រាស់០,២០ម ស្ថិតនៅឃុំតាអូរ ឃុំអង្គប្រាសាទ ឃុំព្រៃរំដេង ស្រុកគីរីវង់ ខេត្តតាកែវ។
គម្រោងទី២៖ ការងារថែទាំខួបផ្លូវក្រាលក្រហមចំនួន ០២ខ្សែ ប្រវែងសរុប ២០ ០០០ម៉ែត្រ ទទឹង ៦ម កម្រាស់០,២០ម ស្ថិតក្នុងឃុំចន្ត្រី ឃុំម្រាម ឃុំកំពង់ត្រាច និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គម្រោងទី៣៖ ការងារថែទាំខួបផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០២ខ្សែ ប្រវែងសរុប ៩ ៥០០ម ទទឹងខ្នងលើ ៤ម និង ៥ម កម្រាស់ ០,២០ម និងសាងសង់លូចំនួន ០២កន្លែង ស្ថិតក្នុងឃុំពងទឹក និងឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
គម្រោងទាំងបីខាងលើប្រើប្រាស់ថវិកាជំពូក៦១ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។ ជាលទ្ធផលគឺ គណៈកម្មការបានឯកភាពសម្រេចទទួលយកលទ្ធផលរបស់គម្រោងទាំងបី ខាងលើជាស្ថាពរ៕



