នគរបាលរុស្ស៊ី ចាប់ខ្លួនមនុស្សច្រើននាក់ ខណៈការតវ៉ាដ៏កម្រ បានរាលដាល

2024/01/20 06:26:07 pm        206

ក្នុងសកម្មភាពដ៏កម្រមួយ នៃការរឹងទទឹងជាសាធារណៈ អ្នកគាំទ្រ​រាប់រយនាក់​នៃ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ដែល​ជាប់ពន្ធនាគារ បានធ្វើការតវ៉ាកាលពីថ្ងៃសុក្រ នៅទីក្រុង Ufa រដ្ឋធានី​សាធារណរដ្ឋ Bashkortostan របស់រុស្ស៊ី។

យោងតាមសារព័ត៌មានរុស្ស៊ីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នគរបាល​បាន​ឃាត់​ខ្លួន​មនុស្ស​យ៉ាង​តិច៧នាក់។ ទីភ្នាក់ងារព័ត៌មាន SOTA Vision ជាភាសារុស្សី បានចេញ​ផ្សាយ​រូប​ភាព​ជា​ច្រើន​ពីនគរបាល ព្រមានមនុស្សជាច្រើនថា ពួកគេនឹងត្រូវបាន​ចាប់​ខ្លួន​សម្រាប់​ការ​ប្រមូល​ផ្តុំ​ដោយ​គ្មាន​ការអនុញ្ញាត។

ការតវ៉ា បានចាប់ផ្តើមនៅក្នុងតំបន់ភាគខាងត្បូងក្នុងសប្តាហ៍នេះ ក្នុងការគាំទ្រ​សកម្មជន​សិទ្ធិជន​ជាតិ​ភាគ​តិច លោក Fail Alsynov ដែលត្រូវបានកាត់ទោសកាលពីថ្ងៃពុធ ទី១៧ ខែមករា ឱ្យ​ជាប់​ពន្ធនាគារ រយៈពេល ៤ ឆ្នាំ ក្រោមការចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ជន​ជាតិ​ភាគ​តិ​ច ដែលលោកបានបដិសេធ។

ដោយ​ត្រូវ​បានចាត់ទុកថាជាវីរបុរសក្នុងចំណោមប្រជាជនជនជាតិភាគតិច Bashkir ក្នុងតំប​ន់​នោះ ​លោក Alsynov បាននិយាយ​ប្រឆាំង​ទៅ​នឹង​ការ​ជ្រើសរើស​របស់​ពួក​គេ​ដើម្បី​ចូល​រួម​ប្រយុទ្ធ​ឲ្យ​រុស្ស៊ី នៅអ៊ុយក្រែនដោយនិយាយថា នេះមិនមែនជាសង្រ្គាមរបស់យើងទេ។

អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាននិយាយសម្រាលអំពីការតវ៉ាកាលពីថ្ងៃសុក្រ ថា ជាការ​ជាក់​លាក់ និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរក្នុងតំបន់របស់សាធារណរដ្ឋ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm