ការិយាល័យព្យាករណ៍អាកាសធាតុរបស់ប្រទេស បាននិយាយថា ផ្នែកមួយចំនួននៅភាគខាងលិចប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ ទី២០ ខែមករានេះ ត្រូវបានកំណត់ថានឹងកើនឡើងរលកកម្តៅខ្លាំង ដែលបង្កើនហានិភ័យចំហេះព្រៃនៅក្នុងរដ្ឋដ៏ធំនេះ។
ការិយាល័យឧតុនិយម នៅថ្ងៃសៅរ៍នេះ «ការព្រមានអំពីរលកកម្តៅខ្លាំង»នៅនឹងកន្លែង សម្រាប់តំបន់ដាច់ស្រយាល Pilbara និង Gascoyne នៃរដ្ឋធំបំផុតរបស់ប្រទេសអូស្ត្រាលី ដោយព្រមានថា សីតុណ្ហភាពនៅទីនោះអាចឡើងខ្ពស់ ៤០អង្សាសេនៅចុងសប្តាហ៍នេះ។

យោងតាមទិន្នន័យរបស់ការិយាល័យព្យាករណ៍នៅក្នុងទីក្រុងរុករករ៉ែ Pilbara នៃតំបន់ Paraburdoo ប្រហែល ១.៥០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋ Perth សីតុណ្ហភាពអតិបរិមា ៤៧ អង្សាសេ ត្រូវបានព្យាករណ៍នៅថ្ងៃសៅរ៍នេះ គឺច្រើនជាង ៦ អង្សាសេលើសពីកម្រិតអតិបរមាជាមធ្យមក្នុងខែមករា។ វាមានសីតុណ្ហភាព ៣៥,៥ អង្សាសេ នៅទីនោះនៅម៉ោង ៧:៣០នាទី ព្រឹក។
អាកាសធាតុក្តៅ បានបង្កើនហានិភ័យចំហេះព្រៃនៅក្នុងរដូវភ្លើងដែលមានហានិភ័យខ្ពស់រួចហើយ ក្នុងពេលមានព្រឹត្តិការណ៍អាកាសធាតុអែលនីញ៉ូ(El Nino) ដែលជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ធ្ងន់ធ្ងរដូចជាចំហេះព្រៃ ព្យុះស៊ីក្លូន និងគ្រោះរាំងស្ងួត។
ការព្រមាននេះ កើតឡើងបន្ទាប់ពីអ្នកពន្លត់អគ្គីភ័យរាប់រយនាក់កាលពីដើមខែនេះ បានប្រយុទ្ធជាមួយចំហេះព្រៃដែលហួសពីការគ្រប់គ្រងនៅជិតទីក្រុង Perth ក្នុងពេលមានសីតុណ្ហភាពកើនឡើង ដែលជំរុញឱ្យមានការជម្លៀសមនុស្សចេញ៕
