លោក Rob Bauer ប្រធានគណៈកម្មាធិការយោធាអង្គការណាតូ បានព្រមានថា ជនស៊ីវិលនៅលោកខាងលិច គួរតែត្រៀមខ្លួនសម្រាប់ «សង្រ្គាមពេញទំហឹង» ជាមួយប្រទេសរុស្ស៊ី។
«យើងត្រូវតែដឹងថា វាមិនមែនជាការផ្តល់ឲ្យយើងដោយសន្តិភាពនោះទេ ហើយនោះជាមូលហេតុដែលយើងចាំបាច់មានផែនការ។ នោះហើយជាមូលហេតុដែលយើង [កងកម្លាំងណាតូ] កំពុងរៀបចំសម្រាប់ជម្លោះជាមួយរុស្ស៊ី»។

«ប៉ុន្តែការពិភាក្សា គឺកាន់តែទូលំទូលាយ។ វាក៏ជាមូលដ្ឋានឧស្សាហកម្ម ហើយប្រជាជនក៏ត្រូវយល់ថា ពួកគេដើរ ក៏មានតួនាទីមួយដែរ»។
លោកឧត្តមនាវីឯក Bauer ជឿជាក់ថា ប្រទេសស៊ុយអែត បានធ្វើរឿងត្រឹមត្រូវ ដោយជំរុញប្រជាជនរបស់ខ្លួនឲ្យត្រៀមខ្លួនសម្រាប់សង្គ្រាម នៅដើមខែនេះ។

«ការព្រមាន បានចាប់ផ្តើមនៅទីនោះ។ ការដឹងច្បាស់ថា មិនមែនអ្វីៗទាំងអស់ សុទ្ធតែអាចគ្រោងទុកបានទេ ហើយមិនមែនអ្វីៗទាំងអស់ នឹងក្លាយទៅជាមិនស្អាត ក្នុងរយៈពេល២០ឆ្នាំខាងមុខនោះទេ»។
ការព្រមានរបស់លោក បានកើតឡើង នៅមុនថ្ងៃចាប់ផ្តើមនៃសមយុទ្ធដ៏ធំបំផុតរបស់ណាតូ ចាប់តាំងពីសង្គ្រាមត្រជាក់ ដែលនៅក្នុងនោះ សម្ព័ន្ធមិត្តកំពុងអនុវត្តការវាយបកការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី៕
