សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងខេត្តកណ្ដាល

2024/01/20 11:11:15 pm        233

នៅព្រឹកថ្ងៃសៅរ៍ ១០ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជ​ធានី​ភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា រាជធានីភ្នំពេញ ។

សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសាកសួរអំពីសុខទុក្ខ និង​ថ្លែង​នូវ​ការ​នឹក​រលឹក​ចំពោះ សមាជិក សមាជិក ព្រមទាំងបានលើកឡើងនូវសមិទ្ធិផលជាច្រើន ដែលបាន​កើត​ឡើងក្រោមការដឹកនាំរាជរដ្ឋាភិបាលដោយគណបក្សប្រជាជនកម្ពុជា នៅគ្រប់អណត្តិ ជាពិសេស​ក្នុង​អាណត្តិទី៦ និង បន្តក្នុងអាណត្តិទី៧នេះ  គឺ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពសង្គម ការគ្រប់គ្រងនូវជំងឺ​កូវីដ-១៩ បាន​យ៉ាង​ល្អ​ តាមរ​យៈ​ការបន្សាំ​សហគមន៍ដោយ​ប្រើអភិក្រម​ផ្ការីក​នៃ​ការ​ផ្ដល់​វ៉ាក់​សាំង​ចូល​ទៅស​ហគមន៍​គ្រប់​ទីកន្លែង​ក្នុងប្រទេស និងការធានាបាននូវកំណើនសេដ្ឋកិច្ចជាលំដាប់ លើសពីនេះ ក្នុង​កាលៈ​ទេសៈ​ដ៏​លំបាក​នៃ​ការរាលដាលជំងឺ​កូវីដ-១៩ និង វិបត្តិសេដ្ឋកិច្ចសកល រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា បានបង្កើតនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋ តាមរយៈ​ការ​ផ្ដល់​សាច់​ប្រាក់ ក៏ដូចជាជំនួយផ្សេងៗជាច្រើនទៀត។

ក្នុងឱកាសនេះនេះដែរ សម្ដេចតេជោ ប្រធានគណបក្ស បានផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​សមាជិក សមាជិក ទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុង​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះ​បង់​ក្នុ​ង​តម្លៃ​ណា​ក៏​ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សា​ស្ថិរភាព​នយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ សម្ដេចតេជោ ប្រធានគណបក្ស ក៏បានណែនាំ​អោយ​សមាជិក សមាជិកាទាំងអស់ ត្រូវអនុវត្ត​អោយបាន​ល្អ​នូវយុទ្ធ​សាស្ត្រ​បញ្ចកោណ​ក្នុង​អាណត្តិទី៧​នេះផងដែរ ។

សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមថា សម្រាប់សមាជិក សមាជិកា គណបក្ស ដែល​កំពុង​មាន​តួនាទី​បំពេញ​ភារកិច្ចជាអាជ្ញាធរនៅមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវបន្តយកចិត្ត​ទុក​ដាក់​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការ​បង្ក្រាប​នូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បី​ផ្តល់​ភាព​កក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ត្រូវ យក​ចិត្ត​ទុក​ដាក់ជួយទៅលើជីវភាពប្រជាពលរដ្ឋ និងផ្តល់នូវសេវាសាធារណៈ រួម​មាន​សេវា​តម្រូវ​ការ​ចាំ​បាច់​ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ អោយបានលឿន និងមាន​ប្រសិទ្ធិ​ភាព​ ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា។ ហើយកន្លងទៅនេះ ក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់គោលនយោបាយ << រោងចក្រ១ សហគមន៍សុខសាន១ >> ដែល​ជាកិច្ចការល្អមួយ លើសពីនេះក៏ត្រូវព្យាយាមដោះស្រាយនូវជម្លោះនៅតាមរោងចក្រ សហគ្រាស រួមទាំងថែរក្សាសុខមាលភាពកម្មករអោយបានល្អផងដែរ។

មុននឹងបញ្ចប់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏​បាន​ថ្លែងអំណរគុណដល់ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ទាំង​អស់​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ការងារ​របស់ខ្លួនបានយ៉ាងល្អ ជាពិសេសគឺ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣កន្លងទៅ និ​ង​អាណត្តិមុនៗ ព្រមទាំងជូនពរ សមាជិក សមាជិកា ទាំងអស់អោយជួបតែសេចក្ដីសុខ សេចក្ដីចម្រើន៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm