សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបង្កើនការផលិតគ្រាប់រំសេវយ៉ាងខ្លាំង នៅឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងការអង្វរកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែនសម្រាប់ការគាំទ្រ ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ដែលបានកោះហៅឯកអគ្គរដ្ឋទូតបារាំងឲ្យតវ៉ាចំពោះ «ការចូលរួមកើនឡើង» របស់ប្រទេសនៅក្នុងជម្លោះនេះ។

ជាមួយគ្នានេះដែរ អ៊ុយក្រែន បានអំពាវនាវឲ្យប្រទេសលោកខាងលិច បញ្ឈប់ប្រទេសរុស្ស៊ី ក្នុងការស្វែងរកផ្នែកសំខាន់ៗ សម្រាប់ការផលិតអាវុធផ្ទាល់ខ្លួន សម្រាប់សង្គ្រាមដែលនឹងមានរយៈពេល២ឆ្នាំ ឆាប់ៗនេះ ហើយបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ ស្លាប់។
ស្នងការទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប លោក Thierry Breton បាននិយាយក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្តូនីថា សហភាពអឺរ៉ុប នឹងអាចបញ្ចេញគ្រាប់រំសេវយ៉ាងហោចណាស់ ១,៣ លានគ្រាប់នៅចុងឆ្នាំនេះ។
លោក Breton បានប្រាប់អ្នកយកព័ត៌មានថា «យើងស្ថិតក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់សន្តិសុខសមូហភាពរបស់យើងនៅក្នុងទ្វីបអឺរ៉ុប ហើយនៅក្នុងសង្រ្គាមនៃការឈ្លានពានដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន អឺរ៉ុបត្រូវតែ និងបន្តគាំទ្រអ៊ុយក្រែនគ្រប់មធ្យោបាយទាំងអស់»។
លោក Breton បាននិយាយថា នៅខែមីនា ឬខែមេសា ប្រទេសសហភាពអឺរ៉ុបទាំង២៧ នឹងឈានដល់គោលដៅផលិតគ្រាប់រំសេវ មួយលានគ្រាប់ ជារៀងរាល់ឆ្នាំ៕
