នគរបាលបើកការស្រាវជ្រាវករណីបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម លើផ្លូវជាតិលេខ២

2024/01/21 01:02:25 am        1.2 K

កណ្តាល៖ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយ​នគរបាល​ជំនាញ​ខេត្តកណ្ដាល​កំពុង​បើក​ការស្រាវជ្រាវ លើករណីប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ក្នុង​ថ្លុក​ឈាម​រង​របួស​ធ្ងន់​នៅ​លើ​ផ្លូវជាតិលេខ២ និងបានស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ ដែលករណីនេះសាច់ញាតិសង្ស័យថា ជា​ករណី​កាប់​ប្លន់យកម៉ូតូពេលកំពុងធ្វើដំណើរ។

លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹង បានប្រាប់ BTV តាម​ទូរស័ព្ទ​នា​រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះឱ្យដឹងថា ករណីនេះ សមត្ថកិច្ចមិន​ទាន់​អាច​កំណត់​បាន​ ១០០ភាគរយនៅឡើយទេ ថាជាករណីអ្វីឱ្យពិតប្រាកដ ខណៈជនរង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួលដេកលើផ្លូវតែម្នាក់ឯង និងមិនមានសាក្សី​បាន​ឃើញ​ហេតុការណ៍​ពេល​កើត​ហេតុ​នោះ​ឡើយ។

លោកអធិការស្រុកបន្ថែមថា សមត្ថកិច្ច​ជំនាញ​ផ្នែក​កោលស្យ​វិច្ច័យ​ក៏បាន​ធ្វើការ​ពិនិត្យ​របួស​ដែល​មាន​លើ​ផ្ទះ​មុខ​ជនរងគ្រោះផងដែរ ដោយលទ្ធិផលបញ្ជាក់ថា ផ្នែកមុខគាត់ គឺត្រូវទង្គិចនឹង​របស់​រឹង​ម្យ៉ាង ដែលបណ្តាលឱ្យបែកមុខខ្លាំងនៅចង្ការរហែកដល់សៀតថ្កា ដោយនោះមិន​មែន​ជា​ស្នាក​ស្នាម​ដែល​រងរបួសដោយកាំបិតកាប់នោះឡើយ។ បន្ថែមពីនោះ​ទៀត​មួក​សុវត្ថិភាព​របស់​ជន​រង​គ្រោះ​បាន​បែក​ប្រេះអស់ ហើយនៅកន្លែងកើតហេតុក៏មានប្រទះឃើញដុំឥដ្ឋបែកមួយដុំផងដែរ។

លោកអធិការបន្ថែមថា នគរបាលកំពុងបន្តការស្រាវជ្រាវ ដើម្បីឈានទៅកំណត់ចំពោះករណីនេះ និងបន្តស្រាវជ្រាវតាមស្វែករកម៉ូតូរបស់ជនរងគ្រោះ ដើម្បីយកប្រគល់ជូនសាច់ញាតិវិញ។

ជនរងគ្រោះក្នុងករណីឈ្មោះ​ ហៀង​ ភេទប្រុស​ អាយុ​៤៧​ឆ្នាំ​ មានស្រុកកំណើតនៅភូមិព្រៃស្នួល​ ឃុំរវៀង​ ស្រុកសំរោង​ ខេត្តតាកែវ​។ ចំណែកម៉ូតូដែលបាត់ម៉ាកហុងដាឌ្រ៊ីម សេ​១២៥​ ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ២០២២ ពាក់ស្លាកលេខ តាកែវ​ 1AC - 2119​ គឺជាម៉ូតូដែលជនរងគ្រោះខ្ចីគេជិះ។ បច្ចុប្បន្ន សព​ជនរងគ្រោះត្រូវបានសាច់ញាតិ តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​ខាង​ប្រពន្ធ​នៅ​ខេត្តតាកែវ ។

ករណីនេះបានកើតឡើងនៅវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ជន​រង​គ្រោះ​ត្រូវ​បាន​ពលរដ្ឋ​អ្នក​ដំណើរប្រទះ​ឃើញ​ដេក​រង​របួស​ក្នុង​ថ្លុក​ឈាម​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ២ ​ក្បែរស្ពានក្រវ៉ាត់ក្រុងទី៣ ក្នុងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តែម្នាក់ឯង ដោយ​ក្នុងនោះគេបានប្រទះឃើញដុំឥដ្ឋ និងដុំថ្មមួយចំនួនបែកនៅក្បែរខ្លួនជនរងគ្រោះផងដែរ។ ដោយ​បាន​ឃើញដូចនោះ ពលរដ្ឋដែលបានឃើញហេតុការណ៍ ក៏បានជួយ​យក​ទូរស័ព្ទ​ក្នុង​ខ្លួន​ជន​រង​គ្រោះ​ទំនាក់ទំនងទៅតាមលេខដែលមានក្នុងទូរស័ព្ទ ហៅចូលបងប្អូនសាច់ញាតិ ទើប​សាច់​ញាតិ​ជន​រង​គ្រោះធ្វើ​ដំណើរមកពីស្រុក ដើម្បីដឹកបញ្ចូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពពីសាច់ញាតិបានឱ្យដឹងថា ជនរងគ្រោះបានធ្វើដំណើរចេញពីស្រុកទាំងយប់ ទៅ​ទទួល​ប្រពន្ធ​ដែល​កំពុងធ្វើការនៅភ្នំពេញ ដើម្បីត្រឡប់មកស្រុកវិញ ដើម្បីត្រៀម​ចូល​រួម​ហែរ​ជំនួន​ក្នុង​ពិធី​មង្គល​ការក្មួយស្រីបង្កើតនៅព្រឹកថ្ងៃទី១៩នេះ ប៉ុន្តែជាអកុសល​ធ្វើ​ដំណើរ​មិន​ទាន់​ដល់​ភ្នំពេញ​ផង​ ក៏ជួបរឿងហេតុបែបនេះតែម្តងទៅ ។

សាច់ញាតិជនរងគ្រោះឱ្យដឹងថា ស្ថានភាពជីវភាពគ្រួសារជនរងគ្រោះ គឺមាន​ភាព​ខ្សត់​ខ្សោយ​ខ្លាំង​ណាស់ រកមួយថ្ងៃរស់មួយថ្ងៃនោះទេ ដោយជនរងគ្រោះជាប្តីធ្វើសំណង់ និងស្ត្រីជា​ប្រពន្ធ​ធ្វើ​ការ​ស៊ី​ឈ្នួល​នៅ​ភ្នំពេញ មានកូនប្រុសស្រី០៤នាក់នៅក្នុងបន្ទុកផងដែរ។

សាច់ញាតិជនរងគ្រោះអំពាវនាវសូមឱ្យសមត្ថកិច្ចជួយយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បី​តាម​យក​ម៉ូតូ​ដែល​គាត់​ខ្ចី​គេ​យក​មកវិញផង ព្រោះគាត់កំពុងក្រលំបាកស្រាប់ទៅហើយ តើនៅមានលទ្ធិភាព​ឯណាត្រូវ​សង​ម៉ូតូគេទៀតនោះ ។

ពលរដ្ឋអ្នកដំណើរក៏បានសំណូមពរដល់សមត្ថកិច្ចខេត្តកណ្តាលបន្ថែមកម្លាំងចេញល្បាតចេញពួនស្ទាក់​ ដើម្បីបង្ការបង្ក្រាបទប់ស្កាត់អំពើអសន្តិសុខនានា នាពេលរាត្រីឱ្យបានខ្លាំងខ្លាផង៕ លីហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm