ទ័ព​មួក​ខៀវ​កម្ពុជា​ កំពុង​បំពេញបេសកកម្ម​នៅ​ក្រៅ​ប្រទេស ​កំពុង​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ជា​បន្តបន្ទាប់

2021/06/26 02:09:53 am        513

​ភ្នំពេញ៖ បើតាម​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​អោយដឹងថា នៅពេល​បច្ចុប្បន្ន កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​កំពុង​ឈរជើង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ នៅតាម​បណ្តា​ប្រទេស​ចំនួន​៥ ដែល​កំពុង​មាន​ជម្លោះ​សង្គ្រាម គឺ​បាន​និង​កំពុង​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ បន្ត​បន្ទាប់ពី​អង្គការសហប្រជាជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ការ​បញ្ជូន​កង​ម្លាំ​ង​មួក​ខៀវ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​ថែរក្សា​សន្តិភាព បាន​ថ្លែងប្រាប់​នៅ​ថ្ងៃទី​២៥ ខែ​មិថុនា​នេះ​ថា នៅពេល​បច្ចុប្បន្ន​កម្ពុជា មាន​កងទ័ព​មួក​ខៀវ​កម្ពុជា ប្រមាណ​៨០០​នាក់ ដែល​បាននិងកំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅ​បណ្តា​ប្រទេស​ចំនួន ៥ រួមមាន​៖ ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ប្រទេស​លី​បង់ អា​ហ្វ្រឹ​ក​កណ្តាល ប្រទេស​ម៉ាលី គឺ​បាននិងកំពុង​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ទាំងអស់គ្នា​ពី​សំណាក់​អង្គការសហប្រជាជាតិ​។​

​ឯកឧត្តម បន្តថា វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ដែល​ទ័ព​មួក​ខៀវ​កម្ពុជា បាននិងកំពុង​ចាក់​នោះ គឺជា​វ៉ាក់សាំង​ប្រភេទ​អា​ស្ត្រា​ហ្សេ​ណេ​កា ដែល​ផ្តល់ជំនួយ​អោយ​ចាក់​ដោយ​ប្រទេស​ឥណ្ឌា​។​

​ឯកឧត្ដម សែម សុវណ្ណនី បន្តថា ក្នុងចំណោម​ទ័ព​មួក​ខៀវ​កម្ពុជា ប្រមាណ​ជិត​៨០០​នាក់​នោះ គឺ​បានទទួល​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ទាំងអស់គ្នា ក្នុងនោះ ដូ​ស​ទី​២ កំពុង​ចាក់​បាន​ប្រមាណ​ជាង​៤០% ហើយ​មាន​ទ័ព​មួក​ខៀវ​ប្រមាណ​ជិត​៦០%​ទៀត ដែល​បាន​ចាក់​ដូ​ស​ទី​១ កំពុង​រងចាំ​ចាក់​ដូ​ស​ទី​២​ទៀត​។​

​ឯកឧត្ដម បាន​បន្ថែម​ថា តាម​រយៈពេល​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ជូន​ទ័ព​មួក​ខៀវ​កម្ពុជា កំពុង​ឈរជើង​នៅ​តាម​បណ្តា​ប្រទេស​កំពុងមាន​ជម្លោះ​សង្គ្រាម​នេះ គឺ​បាន​ធ្វើ​អោយទ័ព​មួក​ខៀវ​យើង​មាន​កម្លាំងចិត្ត​ធ្វើ​ការងារ​ជា​ខ្លាំង ហើយ​យើង​ក៏ត្រូវ​បង្កើន​ការពារ​ខ្លួន​តាមរយៈ​ការអនុវត្ត​វិធានការ​៣​កុំ​៣​ការពារ​អោយបាន​ខ្លាំងក្លា​ថែមទៀត ខណៈដែល​បច្ចុប្បន្ន បណ្តា​ប្រទេស​តាម​តំបន់​បេសកកម្ម​របស់​យើង ​គឺ​កំពុងមាន​ជម្លោះ​សង្គ្រាម និង​មាន​ករណី​កូ​វីដ​១៩​ឆ្លង​រាតត្បាត​ច្រើន ហើយ​បច្ចុប្បន្ន​បណ្តា​ប្រទេស​ទាំងនោះ ក៏​មិន​ទាន់បាន​គិតគូរ​អំពី​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នោះទេ​៕ ​​អត្ថបទ៖ ស៊ុម សុខ​ជា​​

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm