ក្រុមអាជ្ញាធរនិយាយថា កាលពីថ្ងៃសៅរ៍ម្សិលមិញ កងកម្លាំងប្រដាប់អាវុធអេក្វាឌ័រ រឹបអូសបានយានពាក់កណ្តាលមុជទឹកមានផ្ទុកគ្រឿងញៀនទម្ងន់ ៣,២តោន ។
ទូករបស់កងកម្លាំងប្រដាប់អាវុធអេក្វាឌ័រ បានស្កាត់យានពាក់កណ្តាលមុជទឹក នៅចម្ងាយជិត ៦០គ.មពីតំបន់ឆ្នេរទីក្រុង Esmeraldas អំឡុងប្រតិបត្តិការដោយមានជំនួយពីកងទ័ពកូឡុំប៊ី ។
កងកម្លាំងប្រដាប់អាវុធអេក្វាឌ័រ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បុរសជនជាតិកូឡុំប៊ី ៣នាក់ ត្រូវបានឃាត់ខ្លួន និងបានប្រគល់ខ្លួនជូននគរបាលជាតិអេក្វាឌ័រ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា គ្រឿងញៀននេះ មានតម្លៃប្រហែល ៥០លានដុល្លារ ៕

