អុីស្រាអែល ៖ នៅចុងផ្លូវរូងក្រោមដីប្រវែង ១គ.ម ស្ថិតក្នុងតំបន់ហ្គាហ្សាស្រ្ទីប ទាហានអ៊ីស្រាអែល បានរកឃើញបន្ទប់មួយជាកន្លែងដែលយោធានិយាយថា ក្រុមហាម៉ាស់បានបង្ខាំងចំណាប់ថ្នូរប្រហែល ២០នាក់ ។
លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានរកឃើញកន្លែងបង្ខាំងចំណាប់ថ្នូរ ដែលមានបន្ទប់តូចចង្អៀតចំនួន ៥ នៅពីក្រោយរបារដែក បន្ទប់ទឹក ពូក និងគំនូរគូដោយចំណាប់ថ្នូរក្មេងៗ ដែលត្រូវបានដោះលែងអំឡុងបទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ ។
គ្មានចំណាប់ថ្នូរណាម្នាក់ នៅទីនោះឡើយ ពេលដែលគេរកឃើញ ។
យោធាអ៊ីស្រាអែល បានបញ្ចេញរូបថតសន្លឹកពីផ្លូវរូងក្រោមដី ហើយពួកគេនិយាយថា ពួកគេបាននាំក្រុមអ្នកសារព័ត៌មានទៅកាន់ផ្លូវរូងក្រោមដី ដើម្បីបង្កើតឯកសារ មុនពេលបំផ្លាញវាចោល ។
លោក Hagari និយាយថា ច្រកចូលរូងក្រោម ស្ថិតនៅក្នុងផ្ទះរបស់សមាជិកក្រុមហាម៉ាស់ ស្ថិតនៅទីក្រុងភាគខាងត្បូង Khan Younis ជាកន្លែងដែលអ៊ីស្រាអែលផ្តោតសំខាន់ការប្រយុទ្ធរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ៕

