អុីរ៉ង់ ៖ សារព័ត៌មានរដ្ឋ រាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសន្យាដាក់ទោសអ៊ីស្រាអែល សម្រាប់ការវាយប្រហារសម្លាប់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ៥នាក់ នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ ។
លោក Raisi និយាយថា ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល នឹងមិនត្រូវទុកចោលដោយគ្មានការឆ្លើយតបនោះទេ ។
ការវាយប្រហារមីស៊ីល បានបំផ្លាញអគារមួយខ្នងដែលប្រើប្រាស់ជាមូលដ្ឋានទ័ពរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅទីក្រុងដាម៉ាស់ ដោយបានសម្លាប់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ៥នាក់ ហើយទាហានមួយចំនួនទៀតរបស់ស៊ីរី ។
ប្រភពព័ត៌មានសន្តិសុខក្នុងក្រុមបណ្តាញជិតស្និតនឹងរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តអ៊ីរ៉ង់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អគារច្រើនជាន់ ត្រូវបានប្រើប្រាស់ដោយក្រុមទីប្រឹក្សាអ៊ីរ៉ង់គាំទ្ររដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad ។ អគារមួយខ្នងនេះ ត្រូវបានបំផ្លិចបំផ្លាញទាំងដោយសារមីស៊ីលតម្រង់គោលដៅរបស់អ៊ីស្រាអែល ៕

