ក្រុមយុវជនសង្គមសុីវិល និងរដ្ឋបាលស្រុកបាភ្នំ រួមជាមួយលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស រួមគ្នាបង្កើត កម្មវិធី ការអប់រំ និងបរិស្ថាន លើក៩ នៅសាលាបឋមសិក្សាពងពស់

2024/01/21 11:21:53 pm        194

ព្រៃវែង ៖ សមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល ដឹកនាំដោយលោក ហេង សំណាង និងលោក ពៅ សុជាតិ សហការដោយ លោកស្រីអភិបាលរងស្រុក ឡេង លក្ខណា តំណាងអភិបាលស្រុក លោក ឡាយ សំអឿន លោកនាយកសាលា ប៉ូច ឆៃលីម រួមជាមួយអាជ្ញាធរមូលដ្ឋាន បាននាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្ស ១៣៩ នាក់ និងដាំកូនឈើក្នុងបរិវេណសាលាបឋមសិក្សាពងពស់ ស្ថិតនៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។

ក្រុមយុវជនសង្គមសុីវិល ថ្លែងឲ្យដឹងថា ការជួបជុំនាពេលនេះ គឺដើម្បីការផ្តល់សម្ភារៈសិក្សាដល់សិស្សនុសិស្សសាលាបឋមសិក្សាពងពស់ និងជាពិសេសដើម្បីឲ្យសិស្សានុសិស្សបានយល់ដឹងអំពីបរិស្ថានក្រោមប្រធានបទ “យើងរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក” ពិសេសការដាំកូនឈើក្នុងបរិវេណសាលា ជាចំណែកមួយ ដើម្បីឲ្យសិស្សានុសិស្ស បានយល់ដឹងអំពីអត្ថប្រយោជន៍ធនធានធម្មជាតិផង ក៏ដូចជាបង្ហាញឲ្យកុមារ កុមារី បានរួមគ្នាដាំ ដើម្បីប្រព័ន្ធអេកូឡូសុី បរិស្ថានធម្មជាតិ។  

លោក ហេង សំណាង បានបន្តថា ការជួបជុំនេះ ក៏បង្ហាញពីវប្បធម៌ចែករំលែកទៅដល់សិស្សានុសិស្សឲ្យមានសម្ភារៈសិក្សាដើម្បីបង្កើនការចេះដឹង ពិសេស ស្តីអំពីការចូលរួមថែរក្សា ស្រឡាញ់ នូវសម្បត្តិធនធានធម្មជាតិ ឲ្យស្របទៅតាមគោលនយោបាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងបរិស្ថាន ពិសេសគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោន ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចធិបតី ហ៊ុន ម៉ាណែត និងធនធានមនុស្សជាអទិភាពដើម្បីអភិវឌ្ឍន៍ប្រទេសទៅថ្ងៃអនាគតបន្ត។

 ចំណែកលោក អភិបាលរងស្រុក ឡេង លក្ខណា រួមទាំងអាជ្ញាធរដែនដី ក្រុមប្រឹក្សាស្រុក ឃុំ បានថ្លែងអំណរគុណដល់ គោលនយោបាយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់លើវិស័យអប់រំ និងបរិស្ថាន នៅថ្នាក់មូលដ្ឋាន ដែលជាគ្រឹះធនធានមនុស្ស និងជាផ្នែកមួយចូលរួមចំណែកអភិវឌ្ឍន៍សង្គមក្រោមដំបូល សន្តិភាព របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm