លោក Netanyahu បដិសេធលក្ខខណ្ឌរបស់ក្រុមហាម៉ាស សម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរអ៊ីស្រាអែល

2024/01/22 09:31:03 am        119

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអាទិត្យ (២១ មករា) បានច្រានចោលលក្ខខណ្ឌដែលបង្ហាញដោយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ថ្នូរដែលនឹងរួមបញ្ចូលការដកខ្លួនទាំងស្រុងរបស់អ៊ីស្រាអែល និងការទុកឲ្យក្រុមហាម៉ាស នៅកាន់អំណាចនៅក្នុងតំបន់ហ្កាហ្សា។

នៅពេលដែលយន្តហោះអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកលើទីក្រុង ខាន់ យ៉ូនីស (Khan Younis) នៅតំបន់ហ្កាហ្សាភាគខាងត្បូង មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស លោក សាមី អាប៊ូហ្ស៊ូរី (Sami Abu Zuhri) បានប្រាប់សារព័ត៌មានរ៉យទ័រថាការបដិសេធរបស់មេដឹកនាំអ៊ីស្រាអែលក្នុងការបញ្ចប់ការវាយលុកយោធានៅតំបន់ហ្កាហ្សា «មានន័យថាមិនមានឱកាសសម្រាប់ការវិលត្រឡប់របស់ពួកឈ្លើយសឹកអ៊ីស្រាអែលនោះទេ»។

ក្រោមកិច្ចព្រមព្រៀងមួយដែលត្រូវបានសម្របសម្រួលកាលពីចុងខែវិច្ឆិកាដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ចំណាប់ថ្នូរជាង ១០០នាក់ ក្នុងចំណោមចំណាប់ថ្នូរប្រមាណ ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ក្នុងអំឡុងពេលការវាយប្រហារដោយពួកសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ត្រូវបានដោះលែងជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ២៤០នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។

ចាប់តាំងពីពេលនោះមក លោក ណេតាន់យ៉ាហ៊ូ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងដើម្បីធានាបាននូវការដោះលែងចំណាប់ថ្នូរចំនួន ១៣៦នាក់ ដែលនៅតែជាប់ឃុំខ្លួន។ វេទិកាគ្រួសារចំណាប់ថ្នូរ និងមនុស្សបាត់ខ្លួន បានទាមទារនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ណេតាន់យ៉ាហ៊ូ «ត្រូវបញ្ជាក់យ៉ាងច្បាស់ថាយើងនឹងមិនបោះបង់ចោលជនស៊ីវិល ទាហាន និងអ្នកផ្សេងទៀតដែលត្រូវបានចាប់ខ្លួននៅក្នុងជម្លោះខែតុលា នោះទេ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am