ម្ដាយ នៅតំបន់ហ្កាហ្សានិយាយថា ក្មេងៗស្លាប់បណ្ដើរៗ ដោយសារតែគ្មានថ្នាំពេទ្យ

2024/01/22 04:34:35 pm        89

នៅក្នុងជំរំតង់នៃភាគខាងត្បូងហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួន បាននិយាយថាពួកគេជួបស្ថានភាពពិបាកក្នុងការស្វែងរកថ្នាំពេទ្យ សម្រាប់ព្យាបាលកូនឈឺរបស់ពួកគេ។

ស្រី្តជាម្ដាយមួយរូបគឺអ្នកស្រីម៉ូស៊ីរ៉ា អាប៊ូ ឡេបដេ (Mushira Abu Lebdeh) និយាយថា អ្នកស្រីដេកក្នុងជម្រកតង់ជាមួយមនុស្ស ១០ នាក់ផ្សេងទៀត ហើយគ្មានភាពកក់ក្តៅទេ។

អ្នកស្រីមិនអាចស្វែងរកថ្នាំព្យាបាលជំងឺគ្រុនក្តៅ ថ្នាំប្រឆាំងមេរោគអង់ទីប៊ីយោទិច ឬថ្នាំបំបាត់ការឈឺចាប់សម្រាប់កូនៗរបស់អ្នកស្រីបានទេ។

យើងឲ្យពួកគេលេបថ្នាំទឹកស៊ីរ៉ូ តែគ្មានប្រយោជន៍ទេ កេ្មងៗ នឹងរងទុក្ខរហូតដល់ស្លាប់ ជីវិតយើងនឹងស្លាប់ជាបណ្ដើរៗ ក្មេងក៏នឹងស្លាប់ជាបន្តបន្ទាប់ ។បើគ្មានការព្យាបាលទេ កេ្មងៗនឹងស្លាប់ម្ដងមួយៗ។

នេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង ខណៈការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះ បានធ្វើឲ្យបញ្ហាដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ។ ការផ្គត់ផ្គង់ជាមូលដ្ឋាន ដូចជាថ្នាំពេទ្យ និងការថែទាំសុខភាព ស្ទើរតែគ្មាន។

អង្គការសុខភាពពិភពលោកនិយាយថា ភាគច្រើននៃមន្ទីរពេទ្យទាំង ៣៦ កន្លែងក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែល បានឈប់ដំណើរការហើយ។

អង្គការនេះនិយាយថា មន្ទីរពេទ្យចំនួន១៥កំពុងដំណើរការដោយផ្នែក ដោយដំណើរការលើសពីសមត្ថភាពរបស់ខ្លួនដល់ទៅបីដង ទាំងដែលគ្មានប្រេងឥន្ធនៈ ឬការផ្គត់ផ្គង់វេជ្ជសាស្រ្តគ្រប់គ្រាន់។

ជំងឺឆ្លងក៏បាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស រួមទាំងករណីរាគក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំផងដែរ។ ពួកគេនិយាយថាករណីរាគបានកើនឡើងខ្ពស់ជាង២០ដងកាលពីខែវិច្ឆិកាធៀបទៅនឹងឆ្នាំមុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm