មនុស្សចន្លោះពី ១០.០០០នាក់ទៅ ១៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងមួយក្នុងតំបន់ វេស ដាហ្វឺ (West Darfur) នៃប្រទេសស៊ូដង់ កាលពីឆ្នាំមុននៅក្នុងអំពើហិង្សាជនជាតិភាគតិចដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) និងកងជីវពលអារ៉ាប់ដែលជាសម្ព័ន្ធមិត្ត នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រ (១៩ មករា)។

នៅក្នុងរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានឲ្យដឹងថា ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មឯករាជ្យរបស់អង្គការសហប្រជាជាតិ បានសន្មតចំនួនអ្នកស្លាប់នៅទីក្រុង អ៊ែល ហ្គេណៃណា (El Geneina) តាមរយៈប្រភពស៊ើបការណ៍ ហើយបានផ្ទុយពីការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិថា មនុស្សប្រហែល ១២.០០០នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេសស៊ូដង់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF មក។

ក្រុមអ្នកឃ្លាំមើលដដែលនោះក៏បានពណ៌នាថាមានការចោទប្រកាន់ «គួរឱ្យទុកចិត្ត» ដែលថាអារ៉ាប់រួមបានផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំង RSF «ជាច្រើនដងក្នុងមួយសប្តាហ៍» តាមរយៈទីក្រុង អាមចារ៉ាស (Amdjarass) នៅភាគខាងជើងប្រទេសឆាដ។
អង្គការសហប្រជាជាតិបាននិយាយថា មនុស្សប្រហែល ៥០០.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ ទៅកាន់ភាគខាងកើតប្រទេសឆាដ ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុង អាមចារ៉ាស៕