មនុស្សរាប់សែននាក់បានចេញតវ៉ានៅតាមដងផ្លូវនានាទូទាំងទីក្រុងតូច-ធំ ក្នុងប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍នេះ ខណៈប្រទេសនេះឈានចូលសប្តាហ៍ទីពីរនៃការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងគណបក្សជម្រើសស្តាំនិយសម្រាប់អាល្លឺម៉ង់ហៅកាត់ថា AfD។

នៅទីក្រុងប៊ែរឡាំង ក្រុមអ្នករៀបចំការប្រមូលផ្ដុំតវ៉ា បានប៉ាន់ប្រមាណថាមនុស្សប្រហែល ៣៥០.០០០នាក់ បានចូលរួមការតវ៉ានៅមុខអគាររដ្ឋសភាកាលពីថ្ងៃអាទិត្យ ទី២១ខែ មករា ។ ស្ថានីយ៍រថភ្លើងក្រោមដីនានាក្នុងតំបន់ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយមនុស្សត្រូវបានស្នើសុំឱ្យឈប់ចូលរួមក្នុងការតវ៉ានេះ ខណៈលំហូរមនុស្សចូលរួមកើនឡើងជាបន្តបន្ទាប់។

បាតុកម្មជាបន្តបន្ទាប់បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ចេញពីគេហទំព័រព័ត៌មានស៊ើបអង្កេត Correctiv នៃកិច្ចប្រជុំរបស់ក្រុមស្តាំនិយមជ្រុលនៅទីក្រុង ផូសដាម (Potsdam) ដែលគោលនយោបាយស្ដីពីជនអន្តោប្រវេសន៍ រួមទាំងការនិរទេសមនុស្សជាច្រើននាក់ពីបរទេសត្រូវបានពិភាក្សា។
គណបក្សជម្រើសស្តាំនិយសម្រាប់អាល្លឺម៉ង់ AfD ដែលកំពុងធ្វើការស្ទង់មតិលើកទីពីរ នៅទូទាំងប្រទេស បានបដិសេធផែនការអន្តោប្រវេសន៍ ដែលរាយការណ៍ថាជាគោលនយោបាយរបស់គណបក្សនេះ៕