លោកប្រធានាធិបតីស៊ីស៊ី៖ អេហ្ស៊ីបនឹងមិនអនុញ្ញាតឲ្យមានការគំរាមកំហែងដល់សូម៉ាលី ឬសន្តិសុខរបស់ខ្លួនឡើយ

2024/01/22 05:43:26 pm        259

លោកប្រធានាធិបតី អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីប នឹងមិនអនុញ្ញាតឲ្យមានការគំរាមកំហែងណាមួយទៅលើប្រទេសសូម៉ាលីឡើយ បន្ទាប់ពីប្រទេសអេត្យូពីបាននិយាយថា ខ្លួននឹងពិចារណាលើការទទួលស្គាល់ការទាមទារឯករាជ្យដោយប្រទេសសូម៉ាឡែន នៅក្នុងកិច្ចព្រមព្រៀងដែលនឹងផ្តល់ឲ្យខ្លួននូវលទ្ធភាពចូលទៅកំពង់ផែសមុទ្រ។

ការអធិប្បាយនេះ គឺខ្លាំងបំផុតដែលត្រូវបានធ្វើឡើងលើបញ្ហាដោយអេហ្ស៊ីប ដែលមានទំនាក់ទំនងដ៏រង្គោះរង្គើ ជាមួយប្រទេសអេត្យូពី ហើយជាសញ្ញាមួយដែលទីក្រុងគែរ អាចចូលរួមក្នុងជម្លោះ ដែលបានបង្កើនភាពតានតឹងថ្មីនៅញកអាហ្វ្រិក(Horn of Africa)នេះ។

សូម៉ាលីឡែន បានប្រកាសឯករាជ្យពីប្រទេសសូម៉ាលីក្នុងឆ្នាំ១៩៩១ ប៉ុន្តែមិនបានទទួលស្គាល់ពីប្រទេសណាមួយឡើយ។ កិច្ចព្រមព្រៀង ជួលកំពង់ផែ ដែលត្រូវបានព្រមព្រៀងកាលពីដើមខែនេះ ប៉ុន្តែមិនទាន់ត្រូវបានបញ្ចប់នៅឡើយ នឹងក្លាយជាអត្ថប្រយោជន៍មួយសម្រាប់ប្រទេសអេត្យូពីដែលមិនមានផ្លូវគោក ហើយបានធ្វើឲ្យប្រទេសសូម៉ាលី ខឹងសម្បា។

លោកស៊ីស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយលោក ហាសាន សៀកម៉ូហាមុដ (Hassan Sheikh Mohamud)ដែលកំពុងបំពេញទស្សនកិច្ចថា៖«ប្រទេសអេហ្ស៊ីប នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់គំរាមកំហែងសូម៉ាលី ឬប៉ះពាល់ដល់សន្តិសុខរបស់ខ្លួនឡើយ» ។

លោកបានបន្ថែមថា៖«កុំសាកល្បងជាមួយអេហ្ស៊ីប ឬព្យាយាមគំរាមកំហែងបងប្អូនរបស់ខ្លួន ជាពិសេសប្រសិនបើពួកគេសុំឲ្យប្រទេសនេះ ធ្វើអន្តរាគមន៍»។

នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១ ខែមករា ប្រទេសអេត្យូពី បាននិយាយថា ខ្លួននឹងពិចារណាលើការទទួលស្គាល់ឯករាជ្យភាពរបស់ប្រទេសសូម៉ាឡែន ជាថ្នូរនឹងការចូលទៅកាន់កំពង់ផែនេះ។ ប្រទេសនេះ នឹងជួល ឆ្នេរសមុទ្រប្រវែង២០គីឡូម៉ែត្រ ((១២ ម៉ាយ)ជុំវិញកំពង់ផែ Berbera នៅលើឈូងសមុទ្រ Aden សម្រាប់៥០ឆ្នាំសម្រាប់គោលបំណងយោធា និងពាណិជ្ជកម្ម។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm