អាជ្ញាធរពន្ធនាគារប្រទេសប៉េរូ បានចាប់ផ្តើម ប្រតិបត្តិការត្រួតពិនិត្យ និងគ្រប់គ្រង ពន្ធនាគាររបស់ខ្លួន នៅទូទាំងប្រទេស។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីរលកនៃអំពើហិង្សា ដែលបានវាយប្រហារនៅប្រទេសជិតខាង អេក្វាឌ័រ។

វីដេអូ ដែលត្រូវបានចែករំលែកដោយអាជ្ញាធរ បានបង្ហាញឱ្យឃើញនគរបាល បានត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវទ្រព្យសម្បត្ដិ បន្ទប់ និងកន្លែងទូទៅ របស់អ្នកទោស នៅក្នុងពន្ធនាគារចំនួន ៦៨កន្លែង នៅទូទាំងប្រទេសប៉េរូ។
ប្រធានអាជ្ញាធរពន្ធនាគារប្រទេសប៉េរូ លោក Javier Llaque បាននិយាយថា យើងពុំមានឧបសគ្គ ក្នុងការគ្រប់គ្រងអ្នកទោសនោះទេ ទោះបីជាមានកម្រិតចង្អៀតណែន និងការដាក់កម្រិតនៅក្នុងស្ថាប័ននេះក៏ដោយ។