បណ្តាប្រទេសអ៊ឺរ៉ុបដែលបានដោះស្រាយបញ្ហាដឹកជញ្ជូនថ្មីៗនៅមជ្ឈិមបូព៌ា មិនបានជួបប្រទះការកើនឡើងនៃតម្លៃឧស្ម័នដែលអាចបង្ហាញពីភាពជោគជ័យរបស់ពួកគេក្នុងការផ្តាច់ខ្លួនចេញពីឧស្ម័នរុស្ស៊ីទេ។

ទោះបីជាគ្រោះថ្នាក់នៃការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម បានបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនធ្វើដំណើរផ្លូវឆ្ងាយក៏ដោយ តម្លៃឧស្ម័នកាតាសម្រាប់ប្រជាជនអឺរ៉ុប មិនបានកើនឡើងទេ ហើយតម្លៃអគ្គិសនី នៅតែមានស្ថិរភាព ចាប់តាំងពីមានវិបត្តិនោះ។

តម្លៃអគ្គិសនីអឺរ៉ុបជាមូលដ្ឋានឥឡូវនេះ កំពុងជួញដូរតិចជាង ៣០ផោនក្នុងមួយមេហ្គាវ៉ាត់ម៉ោង ឬប្រហែលមួយភាគដប់នៃកម្រិតកំពូលរបស់ពួកគេ ក្នុងឆ្នាំ ២០២២។
បញ្ហានេះ ត្រូវបានគេគិតថា ជាការចង្អុលបង្ហាញដ៏រឹងមាំដែលថា សុបិន្តអាក្រក់បំផុតដែលបានបញ្ជូនតម្លៃ ថាមពលកើនឡើងយ៉ាងខ្លាំង និងអតិផរណាដល់កម្រិតខ្ពស់ជាច្រើនឆ្នាំ ក្នុងឆ្នាំ២០២២ ត្រូវបានបញ្ចប់។
អឺរ៉ុប បានអនុវត្តវិធីសាស្រ្តប្រកបដោយការទទួលខុសត្រូវចំពោះការរៀបចំ និងការប្រមូលផ្តុំបរិមាណ ឧស្ម័ន។
លើសពីនេះ ប្រជាជនអឺរ៉ុប បានប្រើប្រាស់ប្រភពថាមពលកកើតថ្មីយ៉ាងសកម្ម ដោយអនុញ្ញាតឲ្យពួកគេធ្វើបង្កើនការប្រើប្រាស់របស់ពួកគេ ខណៈពេលដែលឆ្លងកាត់វិបត្តិដោយស្ងប់ស្ងាត់នោះ។
កត្តាជាច្រើនដូចជារដូវរងា និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច សុទ្ធតែមានផលប៉ះពាល់ ដោយកាត់បន្ថយតម្រូវការប្រើប្រាស់ឧស្ម័ន នៅក្នុងឧស្សាហកម្មយក្សដូចជាអាល្លឺម៉ង់ជាដើម។