ប្រធាន UN–ESCAP ប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមបន្តទៀត

2024/01/22 08:13:14 pm        517

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ(UN–ESCAP) ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមាន ៧មករា។

សម្ដេចតេជោហ៊ុនសែនបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់លោកជំទាវអគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅកម្ពុជាបន្ទាប់ពីសម្ដេចបានជួបលើកជំទាវកាលពីឆ្នាំ២០១៩ កន្លងទៅ។ សម្ដេចបានបញ្ជាក់ថា ដំណើរបេសកកម្មរបស់លោកជំទាវនៅពេលនេះ នឹងពិនិត្យឃើញអំពីការវិឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួបសម្ដែងការគួរសម។ លោកជំទាវបានបញ្ជាក់ថា នេះជាលើកទីបីហើយ ចាប់តាំងពីឆ្នាំ២០១៩ ដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្ដេចតេជោ លើកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយ ESCAP (អេស្កែប) ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិ ESCAP ដែលដឹកនាំដោយ ឯកឧត្តម លី ធុច ដោយបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹង ESCAP របស់អង្គការសហប្រជាជាតិគ្នាពេលកន្លងមក។

លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើកគ្រប់វិស័យ ជាពិសេសលើផ្នែកសេដ្ឋកិច្ចសង្គមចាប់ពីឆ្នាំ ២០១៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យសេដ្ឋកិច្ចសង្គមរបស់កម្ពុជាមានការរីកចម្រើនលើកគ្រប់វិស័យ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការ រវាងអេស្កែបជាមួយនិងកម្ពុជា នៅក្នុងតំបន់ ជាមួយនឹងពិភពលោក កាន់តែមានការរីកចម្រើនបន្តថែមទៀត។ លោកជំទាវបានស្នើសុំសម្ដេចតេជោ បង្ហាញអំពីចក្ខុវិស័យជាអាទិភាពមួយចំនួន លើបញ្ហាតំបន់និងអន្តរជាតិ ទាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ESCAP ទៅថ្ងៃអនា គត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យប្រទេសកម្ពុជា​ជួបការលំបាក ក៏ដូចជាតំបន់របស់យើងមានការលំបាក ប៉ុន្តែក្រោយកូវីដ-១៩ យើងបានស្ដារប្រទេសឡើងវិញជាបណ្ដើរៗ ស្របពេលជាមួយនេះ ផលលំបាកក្នុងតំបន់របស់យើងកើតចេញអំពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតាមតំបន់មួយចំនួន ហើយនៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើងនេះ មានផលប៉ះពាល់យ៉ាងខ្លាំងអំពីការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយ ជាពិសេសគឺបញ្ហាស្មុគស្មាញដែលកើតឡើងពីការរត់ប្រណាំងគ្នា ខាងផ្នែកសព្វាវុធ បញ្ហាសមុត្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងបញ្ហាឧបទ្វីបកូរ៉េជាដើម។

ចំពោះកម្ពុជាគោលដៅអនាគត សម្ដេចតេជោ បានគូបញ្ជាក់ពីចំណុចអាទិភាពចំនួនពីរសំខាន់ គឺ ១ កម្ពុជាបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីកំណើននិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង២ កម្ពុជាផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយធ្វើយ៉ាងណា ដើម្បីឱ្យមានការអភិវឌ្ឍន៍ដោយចីរភាព និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ។

លោកជំទាវអគ្គលេខាធិការរងអង្គការសហប្រជាជាតិបានថ្លែងអំណរគុណដល់សម្ដេចតេជោ ចំពោះទស្សនៈទានល្អៗ អំពីការប្រឈមនៃភូមិសាស្ត្រនយោបាយ ដែលប៉ះពាល់ដល់តំបន់ ហើយក៏បានអរគុណសម្ដេចតេជោដែលបានទៅគាំទ្រ ESCAP នាពេលកន្លងមក ហើយលោកជំទាវ ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសង្គម បន្តទៅទៀត ។

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm