ព្យុះអ៊ីស្ហា (Isha) បានវាយលុកចក្រភពអង់គ្លេស រំខានការធ្វើដំណើរ និងកាត់ផ្ដាច់ថាមពលអគ្គសនី

2024/01/22 10:25:17 pm        198

ព្យុះអ៊ីស្ហា (Isha) បានធ្វើឱ្យចក្រភពអង់គ្លេសស្ថិតក្នុងការជាប់គាំង ខណៈដែលជើងហោះហើរ និងរថភ្លើងត្រូវបានលុបចោល មនុស្សរាប់ពាន់នាក់មិនមានថាមពលប្រើប្រាស់ និងការព្រមាន «គ្រោះថ្នាក់ដល់អាយុជីវិត» ត្រូវបានដាក់ចេញជាមួយនឹងហានិភ័យនៃព្យុះកួច។

ប្រតិបត្តិករផ្លូវដែករបស់ដែនដីស្កុតឡែន បានលុបចោលរថភ្លើង និងសេវាកម្មក្នុងម៉ោងប្រញាប់ប្រញាល់ទាំងអស់របស់ខ្លួន ហើយប្រហែលជាមិនចាប់ផ្តើមដំណើរការទេរហូតដល់ថ្ងៃច័ន្ទ។ អាកាសយានដ្ឋានឌុយប្លាំង (Dublin) បាននិយាយថាជើងហោះហើរចំនួន ១១៤ជើង ត្រូវបានលុបចោល។ ក្រុមហ៊ុនអាកាសចរណ៍ប្រ៊ីធធីស អ៊ែរវេស៍ (British Airways) បាននិយាយថាជើងហោះហើររបស់ខ្លួនជិត ៤០ជើង ត្រូវបានលុបចោលនៅទូទាំងចក្រភពអង់គ្លេស។

ការព្រមានអំពីអាកាសធាតុរបស់ការិយាល័យឧតុនិយមជាច្រើន រួមទាំងការជូនដំណឹងអំពីខ្យល់កន្រ្តាក់ចំនួនពីរករណី និងការព្រមានពណ៌ក្រហមដ៏កម្រសម្រាប់ផ្នែកខ្លះនៃភាគខាងជើងស្កុតឡែន ត្រូវបានដាក់ចេញ ខណៈដែលអង្គការស្រាវជ្រាវព្យុះកួច និងព្យុះធម្មតា (Torro) បាននិយាយថា ព្យុះកួចមួយគឺ «អាចកើតមាន» នៅក្នុងដែនដីអង់គ្លេស និងដែនដីវេលស៍ (Wales)។

ទីភ្នាក់ងារព្យាករណ៍មួយនេះបានព្រមានប្រជាជនឱ្យប្រុងប្រយ័ត្នចំពោះការខូចខាតលំនៅឋាន និងអគារ ការដួលរលំដើមឈើ ការដាច់ចរន្តអគ្គិសនី កំទេចកំទី រលកធំៗ និងទឹកជំនន់មួយចំនួន។ ភ្លៀងធ្លាក់ខ្លាំងបានវាយលុកកន្លែងខ្លះ ដោយមានការព្រមានអំពីទឹកជំនន់ចំនួន ២៦កន្លែងនៅក្នុងដែនដីអង់គ្លេស និង២៧កន្លែងនៅដែនដីស្កុតឡែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm