គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តសកម្មភាពលើកកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋតំបន់ដាច់ស្រយាល ក្នុងស្រុកកូនមុំ ខេត្តរតនគិរី

2024/01/22 10:42:30 pm        159

រតនគិរី ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៨១នាក់ បានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ព្រមទាំងពិនិត្យ ព្យាបាលជំងឺ និងចែកឱសថ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ដូសទី៦ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន ២៦៩៦នាក់ ស្រ្តីមានចំនួន ១៨៦១នាក់ លើសផែនការ នៅតំបន់ដាច់ស្រយាល ក្នុងឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តរតនគិរី និងលោកគ្រូពេទ្យ ជា សានិត  ប្រធានស្តីទីមន្ទីរសុខាភិបាលខេត្តរតនគិរី និងជាអនុប្រធានប្រចាំការ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តរតនគិរី បានលើកឡើងរួមគ្នាថា ថ្ងៃនេះមនី្ទរសុខាភិបាល ក៏ដូចជាក្រុមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្ត សហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល បានចុះមកជួយធ្វើការពិនិត្យ ព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តរតនគិរីនេះ លើកទី១៦០ បន្ទាប់ពីយើងធ្វើការពិនិត្យ ព្យាបាលជំងឺ នៅស្រុកអូរយ៉ាដាវ លើកទី១៥៩ កាលពីខែវិចិ្ឆកា ឆ្នាំ២០២៣កន្លងទៅ សរុបចំនួនជាង២៧ម៉ឺនករណី។ ក្នុងករណីនេះ បន្ទាប់អំពីរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាល ដែលមានមនី្ទរពេទ្យបង្អែកខេត្ត មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព គឺខេត្តរតនគិរី មានមនី្ទរពេទ្យបង្អែកខេត្ត១ និងមនី្ទរពេទ្យបង្អែកស្រុក១ និងមណ្ឌលសុខភាពចំនួន៣០ និងប៉ុស្តិ៍សុខភាពចំនួន៧ ក្រៅពីមូលដ្ឋានសុខាភិបាលទាំងនេះ គឺក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះជួយផ្តល់សេវាសុខាភិបាលបង្រ្គប់ បន្ថែម ដល់មូលដ្ឋានសុខាភិបាល ក៏ដូចជាមូលដ្ឋានដាច់ស្រយាលរបស់សហគមន៍ ទៅដល់បងប្អូនជនជាតិដើមភាគតិចរបស់យើង (ជនជាតិចារ៉ាយ ទំពួន គ្រឹង ព្រៅ កាចក់ កាវ៉ែត និងព្នងជាដើម)។ ដូច្នេះគោលដៅរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺចូលរួមបំពេញបន្ថែមនូវចំនុចខ្វះខាត និងផ្តល់សេវាអប់រំសុខភាព ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ស្វែងយល់ពីបញ្ហាសុខភាព នៅពេលជួបបញ្ហាសុខភាព ត្រូវទៅទំនាក់ទំនង និងទៅរកកន្លែងសេវាព្យាបាលនៅកន្លែងណា ហើយសកម្មភាពព្រឹកនេះ ក៏ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ថា ការថែទាំសុខភាពរបស់បងប្អូន គឺមានសារសំខាន់ ជាពិសេសរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ទន្ទឹមនឹងនោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបន្ថែម ដើម្បីធ្វើឲ្យសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានលក្ខណៈប្រសើរ នេះជាចំនុចពិសេស។

ជាមួយគ្នានោះដែរ ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរង តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី រួមនិងបងប្អូនជនជាតិដើមភាគតិចផ្សេងទៀត ពិតជាមានសេចកី្តសប្បាយរីករាយ និងសូមចូលរួមអបអរសាទរ ចំពោះវត្តមានរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជានិច្ចកាលក្រុមគ្រូពេទ្យតែងតែចុះមកញឹកញាប់នៅក្នុងមូលដ្ឋានខេត្តរតនគិរី ហើយសុទ្ធតែក្រុមគ្រូពេទ្យដែលមានជំនាញៗ និងឱសថល្អៗ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋពេញចិត្តជាខ្លាំង។ សកម្មភាពនេះ គឺជាសមិទ្ធផល ក៏ដូចជាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកយ៉ាងមុតមាំ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោម

ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកជាចម្បង លើបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ដែលបានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ចុះមកដល់ទីតាំងផ្ទាល់ក្នុងមូលដ្ឋាន ដោយធ្វើការព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាសុខភាព ដោយមិនមានគិតថ្លៃ។

នាឱកាសនោះឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងរយៈពេល ១១ឆ្នាំ ឈានចូល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២១ មករា ឆ្នាំ២០២៤) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ១៨២៣​លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,១៥៣,៦២១នាក់ (ដប់បីលាន ដប់ប្រាំម៉ឺន បីពាន់ ប្រាំមួយរយ ម្ភៃមួយ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧២៨,៧០៩នាក់ (ប្រាំមួយលាន ចិតសិបពីរម៉ឺន ប្រាំបីពាន់ ប្រាំពីររយ ប្រាំបួន នាក់) គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ច្រើនជាងចំនួន៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន១៧,៣៣៦,៣០៧នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤  ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ជាពិសេសទៅទៀតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៨៩,៧៦៧ដូស (ដប់មួយលាន ប៉ែតសិបប្រាំបីម៉ឺន ប្រាំបួនពាន់ ប្រាំពីររយ ហុកសិបប្រាំពីរ ដូស) ក្នុង២៥រាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៧,៦៨១,០៥០ដុល្លារ (ប្រាំមួយរយហាសិបប្រាំពីរលាន ហុកសិបប្រាំបីម៉ឺន ហាសិប ដុល្លារសហរដ្ឋអាមេរិក)។

ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិ និងមាតុភូមិរបស់យើង សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ គឺនាំឱ្យមានកំណើនសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ​ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm