
គណៈកម្មការរដ្ឋធានីជាតិ(NCC) បាននិយាយថា កន្លែងជិះស្គីទឹកកកដ៏ល្បី Rideau Canal Skateway នៅកាណាដា ដែលជាកន្លែងជិះស្គីទឹកកកធំបំផុតរបស់ពិភពលោក បានបើកឲ្យជិះស្គីទឹកកកជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំ កាលពីព្រឹកថ្ងៃអាទិត្យ ។
កន្លែងជិះស្គីទឹកកកប្រវែង ៧,៨គ.ម Canal Skateway ដែលបានបើកលើកដំបូងកាលពីរយៈពេលជាង ៥០ឆ្នាំមុននោះ គឺជាផ្នែកមួយនេះនៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ស្ថិតក្នុងរដ្ឋធានី Ottawa របស់កាណាដា និងជាកន្លែងទាក់ទាញខ្លាំងបំផុតសម្រាប់អ្នកនិយមចូលចិត្តជិះស្គីទឹកកក ដែលស្វែងភាព រំភើបសប្បាយរីករាយខាងក្រៅ អំឡុងរដូវរងាត្រជាក់ខ្លាំងនៅកាណាដា ។
កន្លែងជិះស្គីទឹកកក Canal Skateway ពុំបានបើកឲ្យជិះស្គីទឹកកកជាលើកដំបូងកាលពីរដូវកាលមុននៅដើមឆ្នាំ ២០២៣ ដោយសារតែកង្វះខាតទឹកកក ក្នុងនោះ NCC ដែលរក្សា និងប្រតិបត្តិការកន្លែងជិះស្គីទឹកកកមួយនេះ បាននិយាយនៅពេលនោះថា ការស្តីបន្ទោសការបិទទៅលើរដូវរងាមិនសូវត្រជាក់ខ្លាំងបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។
NCC បាននិយាយកាលពីមុនថា ពួកគេអាចបើកបាន ពេលដែលទឹកកកមានកម្រាស់យ៉ាងហោចណាស់ ៣០សង់ទីម៉ែត្រ សម្រាប់រយៈពេល ១០ថ្ងៃ ទៅ ១៤ថ្ងៃជាប់ៗគ្នា ពេលដែលសីតុណ្ហភាពមានចម្លោះពីដក ២០អង្សាសេ(-20 °C) និងដក ១០អង្សាសេ(-10 °C) ។
អ្នកស្រី Christine គឺជាពលរដ្ឋក្នុងស្រុកម្នាក់ និយាយថា ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ចំពោះវា ខ្ញុំមិនដែលជិះស្គីទឹកកកនៅ Canal នោះទេ ។ ដូច្នេះហើយ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់នៅថ្ងៃនេះ ៕