
ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន ម៉ាកូស (Ferdinand Marcos Jr) បានទាក់ទាញការចាប់អារម្មណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ការប្រើប្រាស់ឧទ្ធម្ភាគចក្រប្រធានាធិបតី ដើម្បីចូលរួមការប្រគុំតន្ត្រីដោយក្រុមតន្រ្តីរ៉ុកអង់គ្លេស Coldplay នៅខេត្តភាគខាងជើងនៃរដ្ឋធានីម៉ានីល។
ក្រុមសន្តិសុខប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆាកប្រគុំតន្ត្រីហ្វីលីពីន ដែលជាឆាកដ៏ធំបំផុតរបស់ពិភពលោក បានឃើញលំហូរចូលនៃអ្នកទស្សនាការប្រគុំតន្ត្រីចំនួន ៤០.000 ដែលបណ្តាលឲ្យមាន«ចរាចរណ៍មានភាពស្មុគស្មាញនៅតាមផ្លូវ ដែលមិនបានព្យាករទុកជាមុន។
ស្ថានភាពចរាចរណ៍ បានបង្កការគម្រាមកំហែងសន្តិសុខដល់លោកម៉ាកូសដែលបានចូលរួមការប្រគុំតន្ត្រីកាលពីយប់ថ្ងៃសុក្រជាមួយប្រពន្ធរបស់ខ្លួម ដោយជំរុញឲ្យមានការប្រើឧទ្ធម្ភាចក្ររបស់ប្រធានាធិបតី។
ប៉ុន្តែអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម បានរិះគន់ការប្រើប្រាស់លុយអ្នកជាប់ពន្ធដោយលោកម៉ាកូស ដែលជាកូនប្រុស និងប្រើឈ្មោះរបស់អតីតប្រធានាធិបតីដែលការគ្រប់គ្រង បានបញ្ចប់ជិត៤ ទសវត្សរ៍មុន នៅក្នុងបដិវត្តន៍អំណាចប្រជាជន«ជាប្រវត្តិសាស្ត្រ»។