
តំបន់ជាច្រើននៅប្រទេសអូស្រ្តាលី រងការវាយប្រហារសារជាថ្មីដោយសាររលកកម្តៅ ពេលដែលសីតុណ្ហភាពនៅតំបន់ដាច់ស្រយាល Pilbara និងតំបន់ Gascoyne ស្ថិតក្នុងរដ្ឋ Western Australia គឺជារដ្ឋធំបំផុតរបស់អ៊ូស្រ្តាលី កើនឡើងដល់ជិត ៤៩អង្សាសេ កាលពីថ្ងៃអាទិត្យ ។
ក្នុងទីក្រុង Meekatharra ស្ថិតនៅចម្ងាយប្រហែល ៧៦៤គ.ម ភាគឦសានរដ្ឋធានី Perth លោក Alex McWhirter គឺជាអ្នកគ្រប់គ្រងសណ្ឋាគារ Royal Mail និយាយថា កម្តៅអាចចំអិនអ្នកទាំងរស់ ។
អ្នកចាត់ការសញ្ញាតិអង់គ្លេសវ័យ ២៩ឆ្នាំរូបនេះ និយាយទៀតថា អ្នកមានកម្តៅព្រះអាទិត្យនៅពីលើ ហើយកម្តៅដីដុតអ្នកទាំងរស់ពីក្រោម ។ វាពិតជាពិបាកទ្រាំខ្លាំងណាស់ ។
នៅទីក្រុង Paraburdoo ដែលស្ថិតនៅចម្ងាយប្រហែល ១.៥០០គ.មភាគខាងជើងទីក្រុង Perth សីតុណ្ហភាព ៤៨អង្សាសេ ត្រូវបានព្យាករណ៍ ពោលគឺមានសីតុណ្ហភាព ៧អង្សាសេច្រើនជាងកម្រិតមធ្យមនៅអំឡុងខែមករា ។
ក្រុមព្យាករណ៍ឧតុនិយម និយាយថា ស្ថានភាពអាកាសធាតុក្តៅខ្លាំង និងស្ងួតបែបនេះ នឹងធ្វើឲ្យកើតមានហានិភ័យដល់ភ្លើងឆេះព្រៃផងដែរនៅតាមតំបន់មួយចំនួន ៕