
យោងតាមព័ត៌មានបច្ចុប្បន្នភាពដែលចេញផ្សាយដោយភាគីសង្រ្គាមទាំងពីរ បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា រុស្ស៊ី បានអះអាងថា ខ្លួនបានបាញ់ស្ទាក់ចាប់អ៊ុយក្រែនជាច្រើនគ្រាប់ ខណៈអ៊ុយក្រែន និយាយថា កងទ័ពរបស់ខ្លួន បានវាយប្រហារលើគោលដៅជាច្រើន ក្នុងនោះរួមមាន ប៉ុស្ដិ៍បញ្ជាការរុស្ស៊ី និងប្រព័ន្ធការពារដែនអាកាសផងដែរ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ កាលពីថ្ងៃអាទិត្យថា កងទ័ពរបស់ខ្លួន បានបំផ្លាញការវាយប្រហារ១៣លើក ដែលធ្វើឡើងដោយកងទ័ពអ៊ុយក្រែន នៅច្រើនមុខព្រួញ ដូចជាតំបន់គុពីយ៉ាំង ក្រាសនី លីម៉ាន់ ដូនេត ភាគខាងត្បូងតំបន់ដូនេត ហ្សាប៉ូរីហ្សា និងតំបន់ឃើសិន។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បាននិយាយថា កងទ័ពរុស្ស៊ី ក៏បានចូលកាន់កាប់ភូមិក្រាខ្មាណូយេ (Krakhmalnoye)ផងដែរ។ នៅថ្ងៃជាមួយគ្នានោះ កងទ័ពអ៊ុយក្រែន បានបាញ់ផ្លោងដាក់ផ្សារមួយកន្លែង ក្នុងតំបន់ដូនេត ដោយបានសំម្លាប់មនុស្សអស់២៥នាក់ និង មនុស្សយ៉ាងហោចណាស់២០នាក់ទៀតបានរងរបួស។
សេចក្ដីរាយការរបស់អគ្គសេនាធិការកង័ពអ៊ុយក្រែន (AFU) កាលពីថ្ងៃអាទិត្យ បាននិយាយថា កងទ័ពអ៊ុយក្រែន បានប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីនៅក្នុងសមរភូមិជាច្រើន។ ដោយអង្គភាពទ័ពអាកាសអ៊ុយក្រែន បាន បើកការវាយប្រហារលើបុគ្គលិកយោធារុស្ស៊ី និងចំណុចប្រមូលផ្ដុំឧបករណ៍ ហើយអង្គភាពមីស៊ីលរបស់ខ្លួន បានវាយប្រហារចំប៉ុស្ដិ៍បញ្ជាការរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស និងគោលដៅជាច្រើនទៀត។
មន្រ្ដីតំបន់ដូនេតម្នាក់ បាននិយាយថា កងទ័ពអ៊ុក្រែន បានបាញ់គ្រាប់រ៉ូកែតមួយចំនួន និងបានប្រើប្រាស់យានដ្រូនមួយគ្រឿង ដោយបានសម្លាប់មនុស្ស២៨នាក់ និង៣០នាក់ទៀតរងរបួស។
ក្រសួងកាបរទេសរុស្ស៊ី បានថ្កោលទោសការវាយប្រហារនោះប៉ុន្ដែខាងអ៊ុយក្រែនមិនបានឆ្លើយតបអ្វីទេ៕