
រថក្រោះយោធាអ៊ីស្រាអែលជាច្រើនគ្រឿង ត្រូវបានគេឃើញកំពុងធ្វើសកម្មភាពនៅក្នុងចំណោមអគារនានា ក្នុងក្រុងខាន យូនីស នៅថ្ងៃច័ន្ទនេះ ខណៈប្រតិបត្ដិការសឹក បានកើនឡើងនៅភាគខាងត្បូងក្រុងហ្កាហ្សា។
យន្ដហោះអ៊ីស្រាអែល បានបន្ដទម្លាក់គ្រាប់បែកលើក្រុងខាបយូនីស ក្នុងភាគខាងត្បូងតំបន់ហ្កាហ្សា ស្រ្ទីប និងការផ្ទុះជាច្រើននៅទូទាំងក្រុងនេះ។
ការផ្ទុះជាច្រើនបានជះពន្លឺលើមេឃនៅផ្នែកមួយចំនួននៃជំរំជនភៀសខ្លួន ខានយូ នីស ហើយមន្រ្ដីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ជនជាតិប៉ាលេស្ទីនម្នាក់ ត្រូវបានសម្លាប់ និង៧នាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសខណៈពេលយប់ចូលមកដល់។
អ៊ីស្រាអែល បាននិយាយថា កងទ័ពរបស់ខ្លួនបានបោសសម្អាតបណ្ដាញយោធារបស់ក្រុមហាម៉ាស ភាគច្រើននៅភាគខាងជើងតំបន់ហ្កាហ្សា ហើយអ្នកស្រុកជាង១លាននាក់ដែលនៅតំបនហ៊ុព័ទ្ធមួយនេះ បានធ្វើដំណើរ ទៅភាគខាងត្បូង ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ជនជាតិប៉ាលេស្ទីនចំនួន២៥.១០៥នាក់ ដែលភាគច្រើន ក្នុងចំណោមពួកគេគឺជាស្រ្ដីនិងកុមារ ត្រូវបានសម្លាប់ ហើយនិងមនុស្សចំនួន៦២.៦៨១នាក់ បានរងរបួស ដោយការវាយប្រហាររបស់អ៊ីស្រាអែល តាំងពីថ្ងៃទី៧តុលាមក៕