ប្រធានបក្សរុស្ស៊ីរួបរួម កោតសរសើរការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជាជ្រើសរើស សម្តេចធិបតី ជាអ្នកដឹកនាំបន្តវេន

2024/01/23 04:27:44 pm        312

ប្រធានគណបក្សរុស្ស៊ីរួបរួម លោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) បាន​ថ្លែង​កោត​សរសើរ​ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងមូល ដែលបានជ្រើសរើសសម្តេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំបន្តវេន ហើយលោកក៏បាន​ប្រកាស​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​តែងតាំងសម្តេចធិបតីជាអនុប្រធានគណបក្សផងដែរ។

យោងតាមលទ្ធផល នៃកិច្ចសន្ទនាតាមរយៈវីដេអូរវាងសម្តេចតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង​ លោក ឌីម៉េទ្រី ម៉េដវេដេវ ប្រធានគណបក្សរុស្ស៊ីរូបរួម នាយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​នេះ មេដឹកនាំគណបក្សទាំងពីរ យល់ឃើញថា ការសហការគ្នារវាងមេដឹកនាំវ័យ​ក្មេង​ជំនាន់​ក្រោយ ​ជាពិសេសរុស្ស៊ី ក៏បានគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយ​បាន​អបអរសាទរនៅពេលដែលគណបក្សប្រជាជនកម្ពុជា សម្រេចជ្រើសរើសសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលនេះជា​ការ​ត្រៀម​រៀបចំ​អ្នក​បន្ត​វេន​ដ៏​សម​ស្រប​មួយ។

នៅក្នុងកិច្ចសន្ទនានេះ លោក ឌីម៉េទ្រី បានថ្លែងកោតសរសើរចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃ របស់​សម្ដេច​តេជោ​ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែល​បាន​ជ្រើស​រើសអ្នកបន្តវេនជាយុវជន ក្នុងការ​បន្ត​កិច្ច​សហប្រតិបត្តិការ​គ្នា​យូរ​អង្វែង​ត​ទៅ​ទៀត​។

នៅក្នុងកិច្ចសន្ទនានេះថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរបានពិភាក្សាជាច្រើន ដោយ​ក្នុង​នោះ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និង​បាន​សួរ​សុខ​ទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី។

ថ្នាក់ដឹកនាំ​ទាំងពីរ​បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប២៥ឆ្នាំ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​ពិចារណា​គ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការ​បង្កើត​នូវ​ព្រឹត្តិការណ៍​ចាំ​បាច់​នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមកនេះ។

ថ្នាក់​ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការ​គោរព​គ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈ​ចាំ​បាច់​ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅ​តា​​មពេលវេលាសមស្របទាំងទៅរស្ស៊ី និងមកកម្ពុជាផងដែរ។

ជាមួយ​គ្នា​នេះភាគីទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុង​ក្រប​ខណ្ឌ​វេទិកា​ទ្វេរភាគី វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅ​ក្នុង​ការ​រួប​រួម​គ្នា​ដោយធ្វើយ៉ាងណា ការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជា​ពិសេស​ពង្រឹង​ពហុ​ភាគី​និយម​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ក្នុង​តំបន់ និងនៅក្នុងពិភពលោក។ កិច្ច​សហប្រតិបត្តិការ​ពហុ​ភាគី​និយម​ នឹងបង្កើតបរិយាកាសឲ្យបក្សទាំងពីរអាចយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅ​តាម​ភាព​ចាំបាច់ ស្របតាមច្បាប់ ដែលភាគីទាំងពីរ​បាន​គោរព​នៅ​ក្នុង​អង្គការ​សហ​ប្រជាជាតិ​នោះ​។

នៅ​ក្នុងកិច្ចសន្ទនាប្រមាណ២០នាទីនោះដែរ សម្តេចតេជោ ហ៊ុន សែន និងលោកឌីម៉េទ្រី ម៉េដវេដេវក៏​បាន​មើលឃើញអំពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ដែលនេះគឺជាចំណុចមួយត្រូវរួមគ្នាគិតឃើញថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺ​ជា​ចំនុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះភាគីទាំងពីរនឹងរួបរួមគ្នា ដើម្បី​ធ្វើ​យ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយ​ជួយ​មើល​គ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់ដែលអាចធ្វើទៅបាន។

បើ​តាម​ផេកហ្វេសបុកសម្តេច បានឲ្យដឹងទៀតថា នៅក្នុងកិច្ចសន្ទនា​នោះ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​ ក៏បានយល់គ្នាផងដែរថា កិច្ចសហប្រតិបត្តិការសំខាន់នោះ គឺការកសាងច្បាប់ និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អទាំ​ងអស់គ្នា ដោយសាររដ្ឋសភា និងព្រឹទ្ធសភា នៃប្រទេសយើងទាំងពីរ តែងតែ​មាន​កិច្ច​សហប្រតិបត្តិការជាមួយគ្នា ហើយគណបក្សដែលមានតំណាងនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ក៏​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការនេះ ជាពិសេសនៅពេលដែលសម្ដេចតេជោ ហ៊ុន សែន ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំងជាប្រធានព្រឹទ្ធសភានៅថ្ងៃខាងមុខ សមាជិកព្រឹទ្ធសភារុស្ស៊ី និង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ដោយ​ស្មោះត្រង់ក្នុងមិត្តភាពជិតស្និទ្ធ ដើម្បីបន្តនូវវប្បធម៌ និងការគោរព​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់​ជំនាន់ផងដែរ។

ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរក៏បានផ្ដល់ការគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និង​កិច្ច​ពិភាក្សា​ផ្សេងៗ​ពាក់ព័ន្ធ​ទៅ​នឹងវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់មិត្តរុស្ស៊ី ក៏ដូចជាមិត្តផ្សេងៗទៀត នៅ​ក្នុងសហគមន៍(BRICS) សហគមន៍អឺរ៉ាស៊ី ក៏ដូចនៅក្នុងសហគមន៍រុស្ស៊ី-មេគង្គ ក៏​ជា​ចំណុច​ដែល​ភាគី​ទាំងពីរមានការពេញចិត្ត ក្នុងការផ្លាស់ប្ដូរនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេសនីមួយៗ នឹងធ្វើការសហការគ្នា ដើម្បីពិនិត្យមើលលទ្ធភាព នៃកិច្ច​សហ​ប្រតិបត្តិ​ការ​ជាក់ស្ដែងផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm