ស្នងការនគរបាលខេត្តកណ្ដាល បញ្ជាឲ្យកម្លាំងចុះធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ហាងកាហ្វេ 1111 មានមនុស្សប្រផ្ដុំគ្នាច្រើន

2021/06/27 01:09:55 am        108

កណ្ដាល៖ ដោយមានការបញ្ជា ផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចាត់អោយ លោកវរសេនីយ៍ឯក អាំ ធូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក បានបញ្ជាអោយលោក វរសេនីយ៍ត្រី ភន ភឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ធ្វើការស្រាវជ្រាវចំពោះទីតាំងនេះ ។

ជាក់ស្ដែងនៅរសៀលថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ភន ភឿន នាយប៉ុស្តិ៍ បានចុះដល់ទីតាំងខាងលើ ហើយបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ហាងកាហ្វេ 1111 ដែលមានម្ចាស់ឈ្មោះ ឡៅ វង្សដារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឱ្យបញ្ឈប់ការជួបជុំគ្នា ច្រើន លើសពី ០២នាក់ ក្នុងមួយតុ ពេលចូលមកអង្គុយហូបកាហ្វេ សូមរក្សាគម្លាត ពីគ្នា យ៉ាងតិចមួយ ម៉ែត្រកន្លះពីគ្នា ត្រូវមានជេលលាងដៃ ឫអាល់កុល និងគោរពតាមវិធានការសុខាភិបាល ៣កុំ ៣ការពារ និងដាច់ខាតមិនឱ្យមានការជជែកគ្នាលឺៗដែលរំខានដល់អ្នកជិតខាងពេលសំរាក ហើយមិនឱ្យមានការប្រមូលផ្តុំ ជាទង្វើផ្គើននិងប្រសាសន៍ដឹកនាំនៃប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញអោយអនុវត្តន៍ក្នុងគោលបំណងចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-19។ 

គួរបញ្ជាក់ផងដែរ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពី ក្រុមការងារ និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានទទួលសារពី គណនីហ្វេសបុក(facebook) សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេក(page)ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា ៖ យើងខ្ញុំទាំងអស់គ្នា សូមគោរពដល់លោក ស្នងការខេត្តកណ្តាល ដោយសុំមិនបញ្ចេញឈ្មោះ សូមរាយការណ៍អំពីហាងលក់កាហ្វេ មួយកន្លែងឈ្មោះថាកាហ្វេ 1111 ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាកន្លែងដែលដាក់បានមនុស្សច្រើន ដែលថាអ្នកចូលអង្គុយនៅទីនេះពេលយប់តែងតែជជែកគ្នា លឺៗណាស់ពេលខ្លះថែមទាំងស្រែកទៀតផង រំខានដល់អ្នកជិតខាង ដែលភាគច្រើនគេចូលសំរាកស្ងាត់ភូមិអស់ទៅហើយ សូមអរគុណ៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm