បរិស្ថានអនាម័យនៅមាត់ទន្លេត្រូវបានរៀបចំស្អាតជាប់ជាប្រចាំ សម្រាប់ភ្ញៀវមកលេងកម្សាន្ត

2024/01/23 05:40:19 pm        200

ភ្នំពេញ៖ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ​បានចុះរៀបចំ​ និង​បាញ់​ទឹកលាង​សម្អាត​នៅ​តាម​សួន​ច្បារ​មាត់​ទន្លេ និងវិថីថ្មើជើង ជាប់ជាប្រចាំដើម្បីរក្សាបរិស្ថានអនាម័យសន្តិសុខសណ្ដាប់ធ្នាប់ ឲ្យល្អ​និង​មាន​របៀបរៀបរយ ជូនដល់ភ្ញៀវជាតិអន្តរជាតិមកលេងកម្សាន្ត ជៀសវាងមានក្លិនឆ្អេះឆ្អាប។

ក្រោមការដឹកនាំរបស់ លោក ជា ខេមា អភិបាល​នៃ​គណៈអភិបាល​ខណ្ឌ​ភ្នំពេញ​បាន​ចាត់​ឱ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ចុះរៀបចំ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​ជាប់​ជា​ប្រចាំ​ដើម្បី​ឲ្យ​បរិស្ថាន​អនាម័យស្អាតល្អ និង​សុភ័ណភាពរាជធានីភ្នំពេញ។ បន្ទាប់ពីអាជ្ញាធរខណ្ឌបានចុះបាញ់ទឹកលាងសំអាតឱ្យស្អាតជាប់ជាប្រចាំនោះសង្កេតឃើញថា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ​បានមកលេងកម្សាន្តនៅសួនច្បារមាត់ទន្លេ និងវិថីថ្មើជើង ជា​ច្រើន​កុះករ​នា​ពេលល្ងាចនឹងនាំគ្នាមកហាត់ប្រាណផងដែរ។

អាជ្ញាធរខណ្ឌដូនពេញពេញបានបញ្ជាក់ផងដែរថាបច្ចុប្បន្នប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅតាម​សួន​ច្បារ​មានការយល់ដឹងច្រើនពីការទុកដាក់សំរាម។ ដោយ​ពួកគាត់​បាន​យក​សំរាម​ដាក់​ចូល​ធុង​សំរាម​បានត្រឹមត្រូវនៅតែមួយផ្នែកតូចតែប៉ុណ្ណោះនៅតែបន្តចោលផ្ដេសផ្ដាស។

ដូច្នេះ​អាជ្ញាធរសំណូមពរដល់ពលរដ្ឋដែលមកលេងកម្សាន្តនៅសួនច្បារមាត់ទន្លេ និងមុខ​ព្រះបរម ​រាជ​វាំង​បន្តចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ទុក​ដាក់​សំរា​ម​ថែ​រក្សា​បរិស្ថាន​អនាម័យ ដើម្បី​ឲ្យ​ស្អាត​ល្អ​ប្រសើរ​ទាំង​អស់គ្នា។

គួរបញ្ជាក់ផងដែរសួនច្បារតាមមាត់ទន្លេ និងសួនច្បារមុខព្រះបរមរាជវាំង អាជ្ញាធរ​ខណ្ឌដូន​ពេញ​បាន​ចុះ​បាញ់ទឹ​ក​សំអាត​ជាប់​ជា​ប្រចាំ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត និង​ហាត់​ប្រាណ​តាម​សួន​ច្បារមកមានភាពស្រស់ស្រាយ និងមិនមានក្លិនឆ្អេះឆ្អាប នឹងធ្វើយ៉ាងណាឲ្យមាន បរិស្ថាន​អនាម័យ សោភ័ណភាព រាជធានីភ្នំពេញស្អាតល្អប្រសើរ៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm