ថ្ងៃនេះ តុលាការបន្តសួរនាំបុរសបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ ៤នាក់នៅឫស្សីកែវ

2024/01/23 10:56:28 am        1.5 K

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ បានបន្តធ្វើការបញ្ចូនខ្លួនបុរសជាអ្នកបើករថយន្ត Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍ រហូត​ស្លាប់មនុស្ស០៤នាក់ និង០៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ទៅកាន់សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ជាថ្មីម្តងទៀត ដើម្បីបន្តសាកសួរនាំតាមនីតិវិធីច្បាប់ ។

ជនបង្កត្រូវបាននគរបាលបញ្ចូនខ្លួនទៅកាន់តុលាការតាំងពីវេលារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ​២០២៤​ម្សិលមិញ ដោយការសាកសួរនាំត្រូវបានបញ្ចប់ តុលាការសម្រេច​បញ្ចូន​ខ្លួន​ទៅ​ផ្ញើរ​នៅ​នគរបាល​វិញ។ បច្ចុប្បន្ន រូបគេកំពុងស្ថិតក្រោមការសាកសួរនាំរបស់តុលាការ ដោយ​ពុំ​ទាន់​មាន​ការ​សម្រេច​យ៉ាងណានៅឡើយនោះទេ ។

ជនសង្ស័យមានឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីគយ មាន​ទីលំ​នៅ​ផ្ទះ​លេខ​40A ផ្លូវលេខ210 ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជន​បង្ក​រូប​នេះ បានបើកបរក្នុងស្ថានភាពស្រវឹង ដោយមានជាតិអាត្រាជាតិអាកុល ០.៥៤ មី លី ក្រាម ក្នុង មួយលីត្រខ្យល់ ។

គួរំលឹកថា ករណីគ្រោះថ្នាក់ចរារណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពី១៨ និង​៤៥នាទី​យប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានអាកាសឫស្សីកែវ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ករណីនេះ ជនបង្កបានបើករថយន្តចុះពីស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្ពោះ​សំដៅ​ឡើ​ង​ទៅ​ផ្លូវ​ជាតិ​លេខ​០៥ លុះដល់ចំណុចស្តុប រថយន្តមិនបានបង្អង់ល្បឿន ក៏បានជ្រុលបុករះរថយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ដែលកំពុងឈប់ស្តុប បណ្តាលឱ្យមានមនុស្សរងរបួស និងស្លាប់ជាច្រើននាក់ នៅ​លើ​ដង​ផ្លូវ​តែម្តងទៅ ។ ហើយរថយន្ត និងម៉ូតូជាច្រើនគ្រឿងក៏ទទួលរងការខូចខាតផងដែរ៕ លីហេង

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am