នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) កាលពីថ្ងៃច័ន្ទ (២២ មករា) បានសម្ពោធឆ្លងវត្តហិណ្ឌូដ៏ពិសិដ្ឋបំផុតមួយ ហើយរដ្ឋាភិបាលរបស់លោកបាននឹងកំពុងចំណាយប្រាក់រាប់លានដុល្លារដើម្បីអភិវឌ្ឍវត្តជាច្រើនទៀត ដោយជំរុញវិស័យទេសចរណ៍ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងចំណោមសហគមន៍ភាគច្រើននៅមុនការបោះឆ្នោត។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ក្រៅពីការផ្លាស់ប្តូរតម្លៃ ៦ពាន់លានដុល្លារនៃទីក្រុងភាគខាងជើង អាយុទ្យា (Ayodhya) ជាទីដែលលោក ម៉ូឌី បានបើកសម្ពោធដំណាក់កាលដំបូងនៃវត្តព្រះរាម (Ram) រដ្ឋាភិបាលសហព័ន្ធបានចំណាយប្រាក់ជិត ១២០លានដុល្លារ ដើម្បីបង្កើតកន្លែងធម្មយាត្រាសាសនាហិណ្ឌូរាប់សិបទីតាំងនៅក្នុងទសវត្សរ៍កន្លងមក នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល ហើយថវិកាបន្ថែមទៀតត្រូវបានគ្រោងទុក។


វត្តព្រះរាម ដែលសាងសង់នៅលើទីតាំងនៃវិហារឥស្លាមសម័យចក្រភព ម៉ុកាល (Mughal) ដែលត្រូវបានបំផ្លាញដោយក្រុមហិណ្ឌូក្នុងឆ្នាំ១៩៩២ និងជាកន្លែងដែលអ្នកហិណ្ឌូជឿថាព្រះរាម បានប្រសូតនៅទីនោះ ត្រូវបានគេប៉ាន់ប្រមាណថានឹងទាក់ទាញអ្នកទេសចររហូតដល់ ១០០លាននាក់ ក្នុងមួយឆ្នាំ នេះបើយោងតាមក្រុមអ្នកវិភាគ ជេសហ្វឺរីស៍ (Jefferies)៕
