ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចែកគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងថវិកា ដល់អ្នករើសអេតចាយ អ្នកលក់លៀស និងអ្នកខ្សត់ខ្សោយ ១០០នាក់

2021/06/27 12:00:16 pm        21

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បាននាំយកនូវមូលនិធិ ហោ ណាំហុង-បូរី ហោ ដែលមានដូចជា គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងថវិកា ចែកជូនដល់ចាស់ៗ ដែលជាអ្នករើសអេតចាយ អ្នកលក់លៀស និងអ្នកខ្សត់ខ្សោយ ចំនួន ១០០នាក់។ 

ចាស់ៗទាំង ១០០នាក់ រួមមាន៖ អ្នករើសអេតចាយ ៧៨នាក់ អ្នកលក់លៀស ១៥នាក់ អ្នកសុំទាន ៥នាក់ កម្មករសំណង់ ១នាក់ និងអ្នកលក់ទឹកកកឈូស ១នាក់ ហើយពិធីចែកអំណោយមនុស្សធម៌នេះដែរ បានធ្វើឡើងនៅទីតាំងអង្គការផ្ទះបាយកុមារ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាជ័យជំនះ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់អង្គពិធីទាំងមូល ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ និងលើកស្ទួយដល់ប្រជាពលរដ្ឋគ្រប់រូប។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ថែមថា ចំពោះអំណោយដែលចែកជូនដល់ចាស់ៗទាំង ១០០នាក់ ក្នុងថ្ងៃនេះ គឺជាការរួមចំណែកជាមួយសម្តេចទាំងទ្វេ ក្នុងការជួយលើកស្ទួយសកម្មភាពមនុស្សធម៌ក្នុងសង្គម ក៏ដូចជាការគិតគូរពីសុខទុក្ខផ្នែកស្បៀងអាហារដល់ប្រជាពលរដ្ឋទូទៅមួយផ្នែកដែរ។ 

ស្របពេលជំងឺកូវីដ១៩ កំពុងរាលដាលខ្លាំងផងដែរនោះ ឧបនាយករដ្ឋមន្ត្រី ហោណាំហុង បានអំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ និង២ ចូលរួម។

អ្នកដែលទទូលបានអំណោយពីឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណដល់លោកជាពន់ពេក ហើយពួកគាត់ចាត់ទុកថា អំណោយទាំងនេះពិតជាមានសារៈសំខាន់ណាស់ ស្របពេលកំពុងមានបញ្ហាស្បៀងអាហារ ដោយសារវិបត្តិកូវីដ១៩។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពិតជានៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈមែន។ 

បើតាមប្រធានអង្គការផ្ទះបាយកុមារ, អង្គការនេះបានបង្កើតឡើងនៅឆ្នាំ២០១១ និងមានសកម្មភាពជួយសង្គម តាមរយៈការផ្តល់ចំណីអាហារដល់កុមារទន់ខ្សោយ ក៏ដូចជាតម្រង់ទិសពួកគេឲ្យក្លាយជាប្រជាពលរដ្ឋល្អសម្រាប់ជាតិ៕អត្ថបទ ៖ សុជាតា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm