រុស្ស៊ី គឺជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតក្នុងឆ្នាំ២០២៣ សម្រាប់ប្រទេសចិន

2024/01/23 07:33:45 pm        104

យោងតាមទិន្នន័យគយចុងក្រោយរបស់ប្រទេសចិន ប្រទេសរុស្ស៊ី បានវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងធំជាងគេបំផុតរបស់ប្រទេសចិន កាលពីឆ្នាំ២០២៣កន្លងទៅនេះ។

ប្រទេសដែលទិញប្រេងឆៅច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ បាននាំចូលប្រេងដែលមានតម្លៃធូរក្នុងចំនួនដ៏ច្រើនបំផុតរបស់ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ដែលហុចប្រយោជន៍ឲ្យទៅទីក្រុងមូស្គូ ដែលកំពុងស្វែងរកអតិថិជនដ៏អស់សង្ឃឹមសម្រាប់អតិថិជនថ្មី ស្របពេលរងទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច ក្រោយការលុកលុយរបស់វិមានក្រឹមឡាំងលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈឆ្នាំ២០២២។

យោងតាមទិន្នន័យចេញផ្សាយដោយរដ្ឋបាលគយរបស់ចិន កាលពីថ្ងៃសៅរ៍ កម្រិតនៃការដឹកជំញ្ជូនប្រេងឆៅពីរុស្ស៊ី ទៅកាន់ប្រទេសចិន បានកើនឡើង២៤% កាលពីឆ្នាំ២០២៣ ដែលមានបរិមាណដល់ទៅ១០៧,០២ លានតោន បើធៀបទៅនឹងឆ្នាំ២០២២ ។

នេះបានជួយប្រទេសរុស្ស៊ី ឲ្យឈ្នះដាច់លើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅធំបំផុតរបស់ប្រទេសចិន សម្រាប់ឆ្នាំ២០២៣។ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ បានលក់ប្រេងឆៅចំនួន៨៥,៩៦ លានតោនឲ្យទៅប្រទេសចិន កាលពីឆ្នាំ២០២៣ ធ្លាក់ចុះ២%ធៀបទៅនឹងឆ្នាំ២០២២។

បច្ចុប្បន្នប្រទេសរុស្ស៊ី បាននាំចេញប្រេងចំនួន១៩% ទៅកាន់ប្រទេសចិន ចំណែកប្រទេសអារ៉ាប៊ីសាអ៊ូឌីត មានចំនួន១៥%។

ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតរបស់ប្រទេសចិន រយៈពេល៨ឆ្នាំ កន្លងមកនេះប៉ុន្តែប្រទេសរុស្ស៊ី បានធ្លាក់ចុះដោយនៅពីក្រោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅចន្លោះឆ្នាំ២០១៩ និង២០២១ នៅពេលដែលប្រទេសឈូងសមុទ្រមួយនេះ បានបង្កើនទំហំពាណិជ្ជកម្មថាមពលរបស់ខ្លួនជាមួយទីក្រុងប៉េកាំង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm