រាប់ពាន់នាក់កកកុញនៅប្រាសាទរាម នាទីក្រុង Ayodhya របស់ឥណ្ឌា នៅថ្ងៃដំបូង បន្ទាប់ពីពិធីសម្ពោធឆ្លងធំ

2024/01/23 10:52:00 pm        77

អ្នកគោរពបូជាសាសនារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកកកុញ នៅក្នុងប្រាសាទព្រះតាម (Ram Temple) ដែលទើបនឹងសម្ពោធឆ្លងថ្មីៗ នៅទីក្រុង Ayodhya ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ (ទី២៣ ខែមករា) ជាថ្ងៃដំបូងដែលប្រាសាទនេះត្រូវបានបើកឲ្យចូលទស្សនាជាសាធារណៈ។

មនុស្សដ៏ណែនណាន់តាន់តាប់ត្រូវបានគេមើលឃើញថា កំពុងរុញគ្នាតាមច្រកចូលនៃប្រាសាទ ដោយប្រាថ្នាចង់ឃើញព្រះអាទិទេពរាម (Lord Ram) ដោយផ្ទាល់ភ្នែក ដែលត្រូវបានធ្វើពិធីឧទ្ទិសដោយនាយករដ្ឋមន្ត្រីលោក Narendra Modi ១ថ្ងៃមុននេះ តាមពិធីប្រពៃណីសាសនាហិណ្ឌូ។

ក្នុងពិធីសម្ពោធឆ្លង កាលពីថ្ងៃចន្ទនោះ គេឃើញថា មនុស្សជិត ៨.០០០នាក់ត្រូវបានអញ្ជើញឲ្យចូលរួម ខណៈដែលកម្លាំងនគរបាលជាង ១០.០០០នាក់ បានឈរយាមកាមទីក្រុង។ អ្នកគ្រប់គ្រងប្រាសាទរំពឹងថា នឹងមានភ្ញៀវទេសចរ ១០០.០០០នាក់ក្នុងមួយថ្ងៃ សម្រាប់រយៈពេល ២-៣ខែខាងមុខនេះ។

ព្រឹត្តិការណ៍នេះបានបង្កឲ្យមានភាពរីករាយខាងសាសនាយ៉ាងខ្លាំងក្លា នៅទូទាំងប្រទេសឥណ្ឌា ដោយរដ្ឋជាច្រើនបានប្រកាសឈប់សម្រាក កាលពីថ្ងៃចន្ទ ផ្សារហ៊ុនបានបិទ ហើយផ្ទះសម្បែង និងក្រុមហ៊ុន បានបំភ្លឺដោយភ្លើងពណ៌យ៉ាងព្រោងព្រាត បន្ទាប់ពីលោក Modi បានអំពាវនាវឲ្យចាត់ទុកពិធីនេះថា ជាពិធីបុណ្យឌីវ៉ាលី (Diwali) មួយទៀត ដោយឌីវ៉ាលីជាពិធីបុណ្យពន្លឺសាសនាហិណ្ឌូ។

យ៉ាងណាក្ដី ប្រាសាទនៅក្នុងទីក្រុង Ayodhya នេះ បានក្លាយជាបញ្ហាដ៏ចម្រូងចម្រាស ដែលបានជួយជំរុញឲ្យគណបក្សដែលកំពុងកាន់អំណាច គឺ Bharatiya Janta Party (BJP) ទទួលបានភាពល្បីល្បាញ និងឥទ្ធិពល ហើយដែលផ្តល់នូវការសន្យាអាយុកាល ៣៥ឆ្នាំរបស់ខ្លួន ដែលអ្នកវិភាគនិយាយថា គួរតែជួយដល់លោក Modi ខណៈដែលរូបលោកស្វែងរកអាណត្តិទី៣ ដ៏កម្រ ក្នុងការបោះឆ្នោត ដែលត្រូវបានកំណត់នៅខែឧសភា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm