
ដោយការពារពីការចោទប្រកាន់ប្រឆាំងនឹងពួកជនជាតិជ្វីហ្វ លោក Elon Musk ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ធ្វើជាម្ចាស់ផ្ទះស្វាគមន៍នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅរោងចក្រ Tesla ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមរិក ហើយបាននិយាយម្តងហើយម្តងទៀតថា រូបលោកមិនមានការរើសអើងចំពោះជនជាតិជ្វីហ្វនោះទេ។
ហើយកាលពីថ្ងៃចន្ទ (ទី២២ ខែមករា) លោកបាន Musk ធ្វើដំណើរទៅកាន់កម្រិតថ្មីមួយ ដោយប្រកាសខ្លួនឯងថា «ជាជនជាតិជ្វីហ្វដ៏មានមហិច្ឆតា» បន្ទាប់ពីធ្វើដំណើរទស្សនកិច្ចទៅកាន់អតីតជំរុំមរណៈរបស់ណាហ្ស៊ី Auschwitz នៅភាគខាងត្បូងប្រទេសប៉ូឡូញ ជាកន្លែងដែលរូបលោកបានអុជទៀនរំលឹកដល់ជនជាតិជ្វីហ្វរាប់លាននាក់ដែលត្រូវបានសម្លាប់ នៅក្នុងមហាវិនាសកម្មមួយ។
លោក Musk ដែលជាម្ចាស់ក្រុមហ៊ុន X ជាវេទិកាបណ្ដាញសង្គមដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter បានធ្វើឲ្យមានការខឹងសម្បា និងការចាកចេញរបស់អ្នកផ្សាយពាណិជ្ជកម្មក្នុងខែវិច្ឆិកា នៅពេលដែលរូបលោកបានគាំទ្រការបង្ហោះប្រឆាំងនឹងពួកជនជាតិជ្វីហ្វនៅលើបណ្ដាញសង្គម X ថា ជា «ការពិតជាក់ស្តែង»។
លោកបានសុំទោសភ្លាមៗ ចំពោះការធ្វើអន្តរាគមន៍របស់លោក ដោយនិយាយថា៖ «វាប្រហែលជាការបង្ហោះដ៏អាក្រក់ និងល្ងង់បំផុតដែលខ្ញុំមិនធ្លាប់បានធ្វើ»។ លោកបានលុបចោលការបង្ហោះតាំងពីពេលនោះមក ដើម្បីរម្ងាប់ការតវ៉ា និងបញ្ឈប់ការចាកចេញរបស់អ្នកផ្សាយពាណិជ្ជកម្ម៕