លោក Lavrov របស់រុស្ស៊ី ពិភាក្សាអំពីបញ្ហាមជ្ឈិមបូព៌ាជាមួយអ៊ីរ៉ង់ ទួរគី និងលីបង់

2024/01/23 10:55:32 pm        125

ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបជាមួយសមភាគីមកពីអ៊ីរ៉ង់ ទួរគី និងលីបង់ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃអង្គារ (ទី២៣ ខែមករា) ដែលគ្រោងពិភាក្សាអំពីបញ្ហាមជ្ឈិមបូព៌ា។

តាមរយៈកម្មវិធីផ្ញើសារ Telegram នាថ្ងៃអង្គារនេះ ក្រសួងបានឲ្យដឹងថា កិច្ចប្រជុំទ្វេភាគីផ្តោតលើតំបន់ហ្កាហ្សាស្ទ្រីប ស៊ីរី និង «ស្ថានភាពតានតឹង» នៅសមុទ្រក្រហម។ ជំនួបនេះបានធ្វើឡើងនៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ (ទី២២ ខែមករា)។

ក្រសួងបាននិយាយថា លោក Lavrov និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានព្រមព្រៀងគ្នាលើតម្រូវការ សម្រាប់បទឈប់បាញ់យ៉ាងឆាប់រហ័សនៅក្នុងតំបន់ហ្កាហ្សា និងលក្ខខណ្ឌសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិល។ ក្រសួងបានឲ្យដឹងថា «ការព្រួយបារម្ភជាទូទៅ ត្រូវបានលើកឡើងអំពីស្ថានភាពតានតឹង នៅសមុទ្រក្រហមដែលបានធ្លាក់ចុះយ៉ាងខ្លាំង»។

ជាមួយគ្នានេះក្រសួងបានបញ្ជាក់បន្ថែមថា លោក Lavrov និងរដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បាននិយាយអំពីសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួមរបស់ប្រទេសនានា នៅក្នុងតំបន់ ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់។ ហើយជាមួយសមភាគីទួរគី លោក Hakan Fidan លោក Lavrov ក៏បានពិភាក្សាអំពីបញ្ហាថាមពល ក៏ដូចជា «ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ» ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm